គោលការណ៍ឯកជនភាព
គណៈគ្រប់គ្រងរបស់ MelBet និងនិយោជិតរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ទូទាត់របស់លោកអ្នក។
យើងខ្ញុំប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់តម្លាភាពអំពីរបៀបដែលយើងខ្ញុំប្រើប្រាស់ និងការពារទិន្នន័យរបស់លោកអ្នក។ យើងខ្ញុំបានរួមបញ្ចូលការផ្លាស់ប្ដូរគោលការណ៍ឯកជនភាព ដើម្បីអនុវត្តតាមស្ដង់ដានៃបទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ (GDPR)។
គោលការណ៍ឯកជនភាព មានចែងអំពីវិធីសាស្រ្តក្នុងការវិភាគទិន្នន័យ និងជម្រើសរបស់លោកអ្នកពាក់ព័ន្ធនឹងរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានប្រើប្រាស់។
MelBet យល់និងទទួលខុសត្រូវក្នុងការផ្ដល់ជូនដល់លោកអ្នកដែលជាអតិថិជនរបស់យើងខ្ញុំ នូវព័ត៌មានច្បាស់លាស់អំពីរបៀបដែលយើងខ្ញុំប្រើ cookies ហើយយើងខ្ញុំធានាថា លោកអ្នកដែលប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ អាចធ្វើការជ្រើសរើសបានត្រឹមត្រូវ។
ប្រសិនបើលោកអ្នកមានសំណើ សំណួរ ឬសំណូមពរណាមួយពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬសំណួរទូទៅណាមួយពាក់ព័ន្ធនឹងវិធីសាស្រ្តក្នុងការដំណើរការ និងការប្រើប្រាស់សេវាកម្មដែលបានផ្ដល់ជូនដល់លោកអ្នក សូមទាក់ទងមកកាន់យើងខ្ញុំតាម support@melbetaffiliates.com។
យើងខ្ញុំក៏សូមស្នើសុំឱ្យលោកអ្នកផ្ញើព័ត៌មានលម្អិតទៅកាន់ support@melbetaffiliates.comអំពីទំព័រណាមួយនៅលើគេហទំព័ររបស់យើង ដែលលោកអ្នកមានការព្រួយបារម្ភអំពីការប្រើប្រាស់ cookies ផងដែរ។
1. ឯកជនភាព
MelBet សន្យាការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជានិច្ច។
គោលការណ៍ឯកជនភាពនេះ ពន្យល់អំពីព័ត៌មានដែលយើងខ្ញុំប្រមូលយក នៅពេលប្រើប្រាស់សេវាកម្មរបស់យើង ក៏ដូចជាអំពីមូលហេតុដែលយើងខ្ញុំប្រមូលព័ត៌មាននេះ និងរបៀបដែលយើងប្រើប្រាស់ព័ត៌មាននេះផងដែរ។
សូមចងចាំថា គោលការណ៍ឯកជនភាពនេះ នឹងត្រូវមានការយល់ព្រមគ្នារវាងភាគីខាងអ្នក និងភាគី MelBet (ចាប់ពីពេលនេះតទៅ ហៅថា “យើងខ្ញុំ” “នៃយើងខ្ញុំ” ឬ “របស់យើងខ្ញុំ”)។
យើងខ្ញុំអាចធ្វើការផ្លាស់ប្ដូរយ៉ាងទៀងទាត់ចំពោះគោលការណ៍ឯកជនភាពនេះ និងជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្ដូរទាំងនេះ ដោយធ្វើការចុះផ្សាយលក្ខខណ្ឌដែលបានកែប្រែនោះនៅលើផ្លេតហ្វមរបស់យើងខ្ញុំ។
យើងខ្ញុំសូមណែនាំឱ្យលោកអ្នកធ្វើការត្រួតពិនិត្យគោលការណ៍ឯកជនភាពនេះជាប្រចាំ។
2. ការយល់ព្រមចំពោះការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន
សិទ្ធិរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន
ការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅ MelBet ចាប់ផ្ដើម តែក្រោយពេលដែលអ្នកបានបង្ហាញពីការយល់ព្រមច្បាស់លាស់ប៉ុណ្ណោះ ហើយការបង្ហាញនិងការបញ្ជាក់នេះ ធ្វើឡើងដោយគ្មានការបង្វិតបង្ខំ ច្បាស់លាស់ មានព័ត៌មានគ្រប់គ្រាន់ និងគ្មានការភាន់ច្រឡំ ពាក់ព័ន្ធនឹងការយល់ព្រមរបស់អ្នកចំពោះការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ (ចាប់ពីពេលនេះតទៅហៅកាត់ថា «ការយល់ព្រម»)។
ការយល់ព្រម ដែលអ្នកបានធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ ដោយការស្ម័គ្រចិត្ត និងដើម្បីផលប្រយោជន៍របស់អ្នក គឺត្រូវមានលក្ខណៈច្បាស់លាស់ មានការជូនដំណឹង និងប្រកបដោយសតិសម្បជញ្ញៈ។
អ្នកឬតំណាងរបស់អ្នកអាចផ្ដល់ការយល់ព្រមឱ្យខាងយើងខ្ញុំធ្វើការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងទម្រង់ណាមួយដែលអាចបញ្ជាក់បានថា យើងខ្ញុំទទួលបានការយល់ព្រមនេះ ដូចជា៖
- ជាលាយលក្ខណ៍អក្សរ
ក្នុងករណីនេះ ការយល់ព្រម គួរមានព័ត៌មានដូចខាងក្រោម៖
នាមត្រកូល នាមខ្លួន ឈ្មោះដាក់តាមឪពុក (ប្រសិនបើមាន) អាសយដ្ឋានរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន លេខឯកសារសម្គាល់អត្តសញ្ញាណសំខាន់ កាលបរិច្ឆេទចេញឯកសារ និងអាជ្ញាធរចេញឯកសារ ឬនាមត្រកូល នាមខ្លួន ឈ្មោះដាក់តាមឪពុក អាសយដ្ឋានរបស់អ្នកតំណាងនៃម្ចាស់ទិន្នន័យផ្ទាល់ខ្លួន លេខ កាលបរិច្ឆេទចេញឯកសារ និងអាជ្ញាធរចេញឯកសារសម្គាល់អត្តសញ្ញាណសំខាន់ ការអនុញ្ញាតដោយលិខិតប្រគល់សិទ្ធិមានការបញ្ចាក់ពីមេធាវី ឬឯកសារបញ្ជាក់ពីសិទ្ធិអំណាចផ្សេងទៀតរបស់អ្នកតំណាងរូបនោះ (នៅពេលទទួលបានការយល់ព្រមពីអ្នកតំណាងនៃម្ចាស់ទិន្នន័យផ្ទាល់ខ្លួន)
អាសយដ្ឋានប្រៃសណីយ៍របស់ MelBet ដែលទទួលបានការយល់ព្រមពីម្ចាស់ទិន្នន័យផ្ទាល់ខ្លួន
គោលបំណងនៃការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន
បញ្ជីទិន្នន័យផ្ទាល់ខ្លួនដែលម្ចាស់ទិន្នន័យផ្ទាល់ខ្លួននោះ បានផ្តល់ការយល់ព្រមសម្រាប់ការវិភាគនិងប្រមូលទិន្នន័យនោះ
ឈ្មោះនិងអាសយដ្ឋានរបស់បុគ្គល (នីតិបុគ្គល) ដែលកំពុងធ្វើការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនជំនួសមុខឱ្យ MelBet ប្រសិនបើបុគ្គល (នីតិបុគ្គល) នោះ ត្រូវបានចាត់តាំងឱ្យធ្វើការប្រមូលនិងវិភាគ
បញ្ជីវិធានការអនុវត្តលើទិន្នន័យផ្ទាល់ខ្លួន ដែលទទួលបានការយល់ព្រម។ ទិដ្ឋភាពទូទៅនៃវិធីសាស្រ្តក្នុងការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន
រយៈពេលដែលការយល់ព្រមពីម្ចាស់នៃទិន្នន័យផ្ទាល់ខ្លួនមានសុពលភាព ក៏ដូចជាវិធីសាស្រ្តក្នុងការដកចេញនូវការយល់ព្រមផងដែរ
ហត្ថលេខារបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន
- តាមវិធីនៃវិធានប៉ាន់ស្មានរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួនដែលសម្ដែងឆន្ទៈក្នុងការបង្កើតទំនាក់ទំនងស្របច្បាស់ជាមួយ MelBet ដែលការបង្ហាញឆន្ទៈនោះមិនមែនធ្វើឡើងតាមរយៈពាក្យសម្ដី ឬជាលាយលក្ខណ៍អក្សរទេ តែតាមរយៈអាកប្បកិរិយារបស់ពួកគេ ដែលតាមលក្ខណៈនោះ អាចឱ្យគេសន្មតពីចេតនានោះបាន (ឧទាហរណ៍ ការចុះឈ្មោះនៅលើគេហទំព័រររបស់ MelBet ការចុះឈ្មោះជាមួយសេវាកម្មរបស់ MelBet ការអនុវត្តប្រតិបត្តិការសាច់ប្រាក់ទៅក្នុងគណនីផ្ទាល់ខ្លនរបស់ពួកគេដែលទទួលបានតាមរយៈការចុះឈ្មោះនៅលើគេហទំព័ររបស់ MelBet ដែលជាលក្ខខណ្ឌសម្រាប់ការចូលរួមនៅក្នុងការភ្នាល់ស្របទៅតាមខនិងលក្ខខណ្ឌរបស់ MelBet ការចុះឈ្មោះការភ្នាល់តាមរយៈគណនីផ្ទាល់ខ្លួនរបស់ពួកគេ និងការទទួលបានប្រាក់ឈ្នះតាមរយៈគណនីផ្ទាល់ខ្លួនរបស់ពួកគេ ដោយអនុលោមទៅតាមច្បាប់ដែលចែងដោយប្រតិបត្តិករល្បែងស៊ីសង ។ល។)។
ក្នុងករណីដូចខាងក្រោមនេះ MelBet ពុំចាំបាច់ត្រូវការមានការយល់ព្រមពីភាគីខាងអ្នក ដើម្បីប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឡើយ៖
ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់ដើម្បីសម្រេចនូវកម្មវត្ថុដែលផ្ដល់ដោយសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់នៃដែនយុត្តាធិការក្នុងស្រុក សម្រាប់ការអនុវត្តកិច្ចការ និងការបំពេញមុខងារ អំណាច និងភារកិច្ចដែលច្បាប់ប្រគល់ជូន។
ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់សម្រាប់ការអនុវត្តកិច្ចការយុត្តិធម៌ ការអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ឬសេចក្ដីសម្រេចពីស្ថាប័នច្បាប់ណាមួយ ឬកម្មវត្ថុផ្លូវការនៃការអនុវត្តស្របទៅតាមច្បាប់ក្នុងស្រុក។
ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់ក្នុងការការពារអាយុជីវិត សុខភាព ឬផលប្រយោជន៍សំខាន់ផ្សេងទៀតរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន ប្រសិនបើមិនអាចសុំការយល់ពីពួកគេបាន។
ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់សម្រាប់គោលបំណងនៃការអនុវត្តសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ MelBet ឬភាគីទីបី ឬសម្រាប់សម្រេចគោលបំណងចាំបាច់ខាងសង្គម ប្រសិនបើការអនុវត្តនេះពុំបំពានលើសិទ្ធិនិងសេរីភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
ក្នុងករណីដែលការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន មានការចាំបាច់សម្រាប់គោលបំណងស្ថិតិ ឬគោលបំណងស្រាវជ្រាវផ្សេងទៀត ដែលត្រូវធ្វើអាណាមិកភាពជាចាំបាច់លើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក លើកលែងតែពេលដែលទិន្នន័យផ្ទាល់ខ្លួននោះ ត្រូវបានប្រមូលនិងវិភាគសម្រាប់គោលបំណងនៃការធ្វើទីផ្សារ។
ក្នុងករណីដែលការចូលទៅមើលទិន្នន័យផ្ទាល់ខ្លួនដែលកំពុងត្រូវប្រមូលនិងវិភាគនោះ ត្រូវបានអ្នកផ្ដល់ទៅឱ្យបុគ្គលជាច្រើនក្នុងចំនួនមិនកំណត់។
ក្នុងករណីទិន្នន័យដែលកំពុងប្រមូលនិងវិភាគនោះ ស្ថិតក្រោមការចុះផ្សាយ ឬការបញ្ចេញព័ត៌មានជាចាំបាច់ស្របទៅតាមច្បាប់នៃដែនយុត្តាធិការក្នុងស្រុក។
នីតិវិធីសម្រាប់ការដកការយល់ព្រមរបស់អ្នកចំពោះការប្រមូលនិងវិភាគទិន្នន័យផ្ទាល់ខ្លួន ការទទួលបានព័ត៌មានអំពីលទ្ធភាពដែលមានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុង MelBet និងការបញ្ជាក់ ការប្លុក និងការបំផ្លាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែល MelBet រក្សាទុកតាមសំណើ ត្រូវបានគ្រប់គ្រងដោយ “បទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ” (GDPR) ហើយត្រូវអនុវត្តដោយខាងភាគីយើងខ្ញុំទាំងស្រុង។
3. គោលបំណងនៃការប្រមូលព័ត៌មាន
យើងខ្ញុំប្រមូលនិងវិភាគព័ត៌មានដែលអាចប្រើប្រាស់សម្រាប់គោលបំណងនៃការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន រួមមានជាអាទិ៍ នាមខ្លួន និងនាមត្រកូល ថ្ងៃខែឆ្នាំកំណើត ព័ត៌មានលម្អិតអំពីប័ណ្ណឥណទាន អាសយដ្ឋានលំនៅដ្ឋាន ឬអាសយដ្ឋានដទៃទៀត អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ ឬព័ត៌មានផ្ទាល់ខ្លួនដែលសមស្របដទៃផ្សេងទៀត (ចាប់ពីពេលនេះតទៅហៅកាត់ថា “ព័ត៌មាន”)។
យើងខ្ញុំអាចស្នើសុំឱ្យអ្នកផ្ដល់ជូនព័ត៌មានផ្ទាល់ខ្លួន នៅពេលកំពុងប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ ពេលចុះឈ្មោះគណនីមួយ ឬពេលកំពុងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។
ទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលយក រួមមានព័ត៌មានដូចជា
ព័ត៌មានទំនាក់ទំនងលម្អិត (រួមមាន លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល)
ព័ត៌មានអំពីទីលំនៅ (អាសយដ្ឋានទីតាំងភូមិសាស្រ្តប្រៃសណីយ៍របស់អ្នក)
ព័ត៌មាននៃការទូទាត់
ប្រវត្តិប្រតិបត្តិការសាច់ប្រាក់
ចំណង់ចំណូលចិត្តនៅពេលប្រើប្រាស់គេហទំព័រ
យោបល់ត្រឡប់ចំពោះសេវាកម្ម
ព័ត៌មាននេះត្រូវបានប្រមូល វិភាគ និងរក្សាទុកដោយភាគីខាងយើងខ្ញុំ នៅលើម៉ាស៊ីនមេ ស្របតាមលក្ខខណ្ឌតម្រូវនៃច្បាប់របស់រដ្ឋអ្នក។
នៅពេលអ្នកមានទំនាក់ទំនងជាមួយសេវាកម្ម នោះម៉ាស៊ីនមេរបស់យើងខ្ញុំនឹងរក្សាទុកកំណត់ត្រាសកម្មភាពពិសេសរបស់អ្នក ដោយប្រមូលព័ត៌មានរដ្ឋបាលនិងការចូលមើលគេហទំព័រជាក់លាក់មួយចំនួន ដូចជា
ប្រភពអាសយដ្ឋាន IP
ពេលវេលានៃការចូលទៅប្រើប្រាស់
កាលបរិច្ឆេទនៃការចូលទៅប្រើប្រាស់
គេហទំព័រដែលបានចូលទៅមើល
ភាសាដែលបានប្រើ
ការរាយការណ៍ពីការគាំងសុហ្វវែរ
ប្រភេទនៃកម្មវិធីរុករកដែលបានប្រើ
ព័ត៌មាននេះ គឺត្រូវការជាចាំបាច់ដើម្បីធានាថា យើងខ្ញុំនឹងផ្ដល់ជូនសេវាកម្មដែលមានគុណភាពខ្ពស់បំផុត។
យើងខ្ញុំមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយអ្នកពុំបានដឹងនោះទេ។
4. មធ្យោបាយនៃការប្រមូលនិងការវិភាគទិន្នន័យ
ដូចបានលើកឡើងខាងលើ យើងខ្ញុំអាចប្រមូលទិន្នន័យជាក់លាក់ដោយស្វ័យប្រវត្តិ និងទទួលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅក្នុងករណីដែលអ្នកផ្ដល់ព័ត៌មាននោះដោយស្ម័គ្រចិត្ត តាមរយៈសេវាកម្ម ឬការប្រាស្រ័យទាក់ទង និងការទាក់ទងគ្នានៅលើគេហទំព័ររបស់ MelBet។
យើងខ្ញុំក៏អាចទទួលបានព័ត៌មានផ្ទាល់ខ្លួនពីអាជីវករអនឡាញ និងក្រុមហ៊ុនផ្ដល់សេវាអនឡាញ រួមទាំងពីបញ្ជីអតិថិជនដែលទទួលបានដោយស្របច្បាប់ពីក្រុមហ៊ុនផ្គត់ផ្គង់ជាភាគីទីបីផងដែរ។
បន្ថែមពីលើនេះ យើងខ្ញុំអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មជាភាគីទីបី សម្រាប់ការគាំទ្រផ្នែកបច្ចេកទេសលើប្រតិបត្តិការសាច់ប្រាក់តាមអនឡាញរបស់អ្នក និងសម្រាប់រក្សាទុកគណនីរបស់អ្នក។
យើងខ្ញុំនឹងអាចចូលទៅមើលព័ត៌មានណាមួយដែលអ្នកផ្ដល់ជូនដល់ក្រុមហ៊ុនផ្គត់ផ្គង់ ក្រុមហ៊ុនផ្ដល់សេវា និងសេវាពាណិជ្ជកម្មអេឡិចត្រូនិករបស់ភាគីទីបី។ យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនស្របទៅតាមលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពនេះ។
ព័ត៌មាននេះនឹងត្រូវបញ្ចេញឱ្យដឹងទៅភាគីទីបីក្រៅពីក្រុមហ៊ុន លុះត្រាតែស្របទៅតាមគោលការណ៍ឯកជនភាពនេះ និងបទប្បញ្ញត្តិនៅក្នុងរដ្ឋរបស់អ្នក។
5. ការប្រើប្រាស់ទិន្នន័យ
យើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ជូនភាគីយើងខ្ញុំ ដើម្បីផ្ដល់សេវាកម្មរបស់យើងខ្ញុំ ដើម្បីផ្ដល់ការគាំទ្រដល់អតិថិជន ដើម្បីធានានសុវត្តិភាពដែលចាំបាច់ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងត្រួតពិនិត្យអត្តសញ្ញាណ ដើម្បីដំណើរការប្រតិបត្តិការសាច់ប្រាក់តាមអនឡាញ ក៏ដូចជា ដើម្បីជួយអ្នកក្នុងការចូលរួមក្នុងប្រម៉ូសិនរបស់ភាគីទីបី ដែលបំពេញតាមលក្ខខណ្ឌអាជីវកម្មជាក់លាក់ និងក្នុងគោលបំណងដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រតិបត្តិការនៃសេវាកម្មល្បែងស៊ីសងរបស់យើងខ្ញុំ។
ហេតុនេះ ក្នុងអំឡុងពេលនៃការផ្ដល់ជូនសេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយដៃគូរបស់យើងខ្ញុំដែលបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នផងដែរ (រួមមាន ដៃគូដទៃផ្សេងទៀតណាមួយដែលមានការព្រមព្រៀងជាមួយអ្នកអំពីការចែករំលែកទិន្នន័យរបស់អ្នក)។
យើងខ្ញុំក៏អាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្ដល់ជូនអ្នកនូវ
ការផ្ដល់ជូនប្រម៉ូសិន និងព័ត៌មានអំពីផលិតផលនិងសេវាកម្មរបស់យើងខ្ញុំ
ការផ្ដល់ជូនប្រម៉ូសិន និងព័ត៌មានអំពីផលិតផល និងសេវាកម្មដៃគូរបស់យើងខ្ញុំ ដើម្បីពង្រីកទំហំផលិតផលដែលបានផ្ដល់ជូនអ្នក និងលើកកម្ពស់សេវាអតិថិជន
ពីពេលមួយទៅពេលមួយ យើងខ្ញុំអាចស្នើសុំព័ត៌មានពីអ្នកតាមរយៈការស្ទង់មតិ ឬការប្រកួតប្រជែង។ ការចូលរួមនៅក្នុងការស្ទង់មតិ ឬការប្រកួតប្រជែងនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្តទាំងស្រុង ហើយអ្នកក៏មានជម្រើសក្នុងការបញ្ចេញឬមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួនផងដែរ។
ព័ត៌មានដែលបានស្នើសុំ អាចរួមបញ្ចូលព័ត៌មានទំនាក់ទំនងលម្អិត (ដូចជា ឈ្មោះ អាសយដ្ឋានទំនាក់ទំនង លេខទូរស័ព្ទ) និងព័ត៌មានភូមិសាស្រ្ត (ដូចជា លេខកូដប្រៃសណីយ៍ ឬអាសយដ្ឋានប្រៃសណីយ៍) និងអាយុជាដើម។
តាមរយៈការចូលរួមនៅក្នុងការប្រកួតប្រជែង ការទទួលយកប្រាក់ឈ្នះ (រង្វាន់) ពីយើងខ្ញុំ នោះអ្នកយល់ព្រមចំពោះការប្រើប្រាស់ឈ្មោះរបស់អ្នកសម្រាប់គោលបំណងនៃការធ្វើប្រម៉ូសិន ដោយពុំតម្រូវឱ្យមានប្រាក់សំណងបន្ថែមនោះទេ លើកលែងតែមានការហាមឃាត់ដោយច្បាប់។
ប្រសិនបើអ្នកមិនទាន់បានសម្រេចចិត្តច្បាស់លាស់ថាតើ ត្រូវទទួលយកព័ត៌មានប្រូម៉ូសិនពីយើងខ្ញុំឬអត់ នោះយើងខ្ញុំអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (រួមមាន អាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទ) ដើម្បីផ្ដល់ជូនអ្នកនូវព័ត៌មានពាក់ព័ន្ធនឹងផលិតផល សេវាកម្ម និងប្រូម៉ូសិនរបស់យើងខ្ញុំ រួមទាំងផលិតផលល្បែងស៊ីសងផ្សេងទៀត (រួមមាន ប៉ូគឺអនឡាញ កាស៊ីណូ ការភ្នាល់ ហ្គេមប៊ែកឃើម៉ុន ។ល។) និងផលិតផលនិងសេវាកម្មរបស់ភាគីទីបី ដែលយើងខ្ញុំបានធ្វើការជ្រើសរើសយ៉ាងប្រុងប្រយ័ត្នផងដែរ។
6. ការបញ្ចេញព័ត៌មាន
យើងខ្ញុំមិនបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់បណ្ដាក្រុមហ៊ុន អង្គការ ឬបុគ្គលដែលមិនពាក់ព័ន្ធជាមួយនឹង MelBet ឡើយ។
យើងខ្ញុំអាចធ្វើការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់បណ្ដាក្រុមហ៊ុន អង្គការ ឬបុគ្គលនានាដែលពាក់ព័ន្ធជាមួយ MelBet ប្រសិនបើអ្នកបានផ្ដល់ការយល់ព្រមចំពោះវិធានការទាំងនេះ។
យើងខ្ញុំអាចបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើមានការតម្រូវពីច្បាប់ជាធរមាន ឬប្រសិនបើយើងខ្ញុំជឿជាក់ថា វិធានការនោះមានភាពចាំបាច់ដើម្បី៖
អនុលោមទៅតាមបញ្ហាឬដំណើរការផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងភាគីខាងយើងខ្ញុំ គេហទំព័រ ឬសេវាកម្មណាមួយរបស់យើងខ្ញុំ ឬក្នុងកាលៈទេសៈដែលយើងខ្ញុំជាប់កាតព្វកិច្ចផ្លូវច្បាប់ជាចាំបាច់ណាមួយ
ការពារសិទ្ធិ ឬទ្រព្យសម្បត្តិរបស់យើងខ្ញុំ
ការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ឬសាធារណជន
"តាមទស្សនៈនិងការប្ដេជ្ញាចិត្តផ្ដាច់មុខរបស់យើងខ្ញុំ ប្រសិនបើយើងខ្ញុំរកឃើញថា អ្នកបានបោកប្រាស់យើងខ្ញុំ ឬប៉ុនប៉ងធ្វើការបោកប្រាស់យើងខ្ញុំ ឬអ្នកប្រើប្រាស់សេវាដទៃផ្សេងទៀតណាម្នាក់ តាមមធ្យោបាយណាមួយ មានជាអាទិ៍ ការអុកឡុកហ្គេម ការក្លែងបន្លំការទូទាត់ ។ល។
ប្រសិនបើយើងខ្ញុំមានមូលដ្ឋានក្នុងការសង្ស័យអ្នកអំពីការក្លែងបន្លំការទូទាត់ប្រាក់ រួមមាន ការប្រើប្រាស់ប័ណ្ណឥណទានដែលបានលួចគេ ឬសកម្មភាពក្លែងបន្លំដទៃផ្សេងទៀតណាមួយ ការទាញយកប្រាក់ត្រឡប់មកវិញ ឬទង្វើផ្សេងទៀត ព្រមទាំង ការលុបចោលការទូទាត់ ឬធ្វើប្រតិបត្តិការសាច់ប្រាក់ដែលត្រូវបានហាមឃាត់ រួមមាន ការសម្អាតប្រាក់ជាដើម នោះភាគីខាងយើងខ្ញុំសូមរក្សាសិទ្ធិក្នុងការចែករំលែកព័ត៌មាននេះ ព្រមទាំងព័ត៌មានអត្តសញ្ញាញរបស់អ្នក ជាមួយនឹងទំព័រភ្នាល់អនឡាញដទៃផ្សេងទៀត ក៏ដូចជាធនាគារ ក្រុមហ៊ុនប័ណ្ណឥណទាន ទីភ្នាក់ងារនិយ័តកម្មដែលសមស្រប និងអាជ្ញាធរអនុវត្តច្បាប់ដែលពាក់ព័ន្ធ។"
សម្រាប់គោលបំណងនៃការស្រាវជ្រាវជាសាធារណៈអំពីការបង្ការការញៀននឹងល្បែង នោះទិន្នន័យរបស់អ្នកក៏អាចនឹងត្រូវប្រគល់បន្តទៅឱ្យស្ថាប័នដែលពាក់ព័ន្ធផងដែរ។
7. ការចូលទៅប្រើប្រាស់
អ្នកអាចជ្រើសរើស “បដិសេធ” មិនទទួលយកការប្រាស្រ័យទាក់ទងអំពីការធ្វើប្រម៉ូសិនបាន តាមរយៈ៖
ការជ្រើសរើសបដិសេធតាមរយៈការកំណត់នៅលើគណនីរបស់អ្នក ដែលមាននៅលើទំព័ររបស់យើងខ្ញុំ ឬតាមរយៈសេវាកម្មរបស់យើងខ្ញុំ
ជាការឆ្លើយតបទៅនឹងអ៊ីម៉ែលប្រម៉ូសិន ដែលអ្នកបានទទួលពីខាងយើងខ្ញុំ
បានគ្រប់ពេលវេលា ដោយផ្ញើអ៊ីម៉ែល ឬសរសេរទៅកាន់ផ្នែកសេវាអតិថិជនរបស់យើងខ្ញុំ
បន្ថែមលើនេះ អ្នកអាចទាក់ទងយើងខ្ញុំបានគ្រប់ពេល ប្រសិនបើអ្នក
ចង់ស្វែងយល់ថាតើមានព័ត៌មានផ្ទាល់ខ្លួនអ្វីខ្លះដែលយើងខ្ញុំប្រមូល វិភាគ និងការរក្សាទុក ក៏ដូចជា ប្រភពដែលយើងខ្ញុំទទួលបានព័ត៌មាននោះផងដែរ
ចង់ធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូលអំពីអ្នក
ចង់ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និង/ឬ
មានពាក្យបណ្ដឹងណាមួយពាក់ព័ន្ធនឹងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
ប្រសិនបើចាំបាច់ យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពលើព័ត៌មានណាមួយដែលអ្នកបានផ្ដល់ជូនមកខាងយើងខ្ញុំ ដោយអ្នកត្រូវបញ្ជាក់ពីភាពចាំបាច់នៃការផ្លាស់ប្ដូរនោះ និងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ពុំមានលក្ខខណ្ឌណាមួយនៅក្នុងគោលការណ៍ឯកជនភាពនេះ នឹងអនុញ្ញាតឱ្យភាគីខាងយើងខ្ញុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឡើយ ប្រសិនបើច្បាប់នៃប្រទេសរបស់អ្នក តម្រូវឱ្យយើងខ្ញុំផ្ដល់ព័ត៌មាននោះ។
8. COOKIES
ព័ត៌មានដែលរក្សាទុកនៅលើឧបករណ៍របស់អ្នក
នៅពេលចូលទៅប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំនឹងអាចរក្សាទុកព័ត៌មានរបស់អ្នកនៅលើឧបករណ៍របស់អ្នក ដោយមានការយល់ព្រមពីអ្នក។ ព័ត៌មាននេះត្រូវគេហៅថា “cookies” ដែលជាហ្វាល់អក្សរតូចៗ ដែលមានអក្សរនិងលេខ សម្រាប់កត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នក។ Cookies ត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នក នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ នៅពេលកំពុងចូលទៅមើលគេហទំព័រ និងទំព័រអនឡាញរបស់យើងខ្ញុំ។
យើងខ្ញុំក៏ប្រើប្រាស់វត្ថុរួមគ្នាក្នុងបណ្ដាញ ឬ “flash cookies” ផងដែរ។ “Flash cookies” គឺមានលក្ខណៈស្រដៀងគ្នានឹង cookies កម្មវិធីរុករកដែរ។ Cookies ទាំងនេះ ជួយឱ្យយើងចាំបានថាអ្នកធ្លាប់បានចូលទៅមើលទំព័ររបស់យើងខ្ញុំ។
ទាំង cookies និងflash cookies សុទ្ធតែមិនអាចចូលទៅប្រើប្រាស់ឧបករណ៍ ឬប្រើប្រាស់ព័ត៌មាននៅលើកុំព្យូទ័ររបស់អ្នកបានឡើយ។
យើងខ្ញុំគ្រាន់តែប្រើ cookies និង “flash cookies” ដើម្បីធ្វើការគ្រប់គ្រងតាមដានប៉ុណ្ណោះ។
យើងខ្ញុំគ្រាន់តែប្រើវិធីសាស្រ្តទាំងនេះ ដើម្បីតាមដានអ្នកក្នុងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដើម្បីកត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នកប៉ុណ្ណោះ។
Cookies ជួយយើងខ្ញុំក្នុងការតាមដានការចូលទៅមើលទំព័ររបស់យើងខ្ញុំ លើកកម្ពស់សេវាកម្មរបស់យើងខ្ញុំ ធ្វើឱ្យការចូលទៅប្រើប្រាស់សេវាកម្មកាន់តែងាយស្រួល និងបង្កើនចំណាប់អារម្មណ៍របស់អ្នកលើសេវាកម្មរបស់យើងខ្ញុំ។
យើងខ្ញុំប្រើប្រាស់ flash cookies និង cookies ដទៃផ្សេងទៀត ដើម្បីជួយយើងខ្ញុំក្នុងការបង្ហាញការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ និងត្រូវចំគោលដៅជាងមុនជូនអ្នក។
COOKIES ដែលចាំបាច់បំផុត
Cookies ដែលចាំបាច់បំផុត ត្រូវបានប្រើប្រាស់ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងរកនៅលើគេហទំព័រ និងប្រើប្រាស់មុខងារពិសេសរបស់គេហទំព័រនោះ ដូចជា ការចូលទៅកាន់កន្លែងដែលមានសុវត្ថិភាពនៅលើគេហទំព័រ ឬការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាដើម។ បើគ្មាន cookies ទាំងនេះទេ អ្នកមុខជាមិនអាចប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំបានដោយងាយស្រួល និងមានប្រសិទ្ធភាពបានឡើយ។
ដំណើរការនៃការចុះឈ្មោះ
Cookies ទាំងនេះនឹងរក្សាទុកព័ត៌មានដែលប្រមូលបានក្នុងអំឡុងពេលនៃការចុះឈ្មោះរបស់អ្នក ហើយនឹងអនុញ្ញាតឱ្យយើងខ្ញុំបានស្គាល់ថា អ្នកគឺជាអតិថិជនម្នាក់ ព្រមទាំងផ្ដល់ជូនអ្នកនូវសេវាកម្មដែលអ្នកត្រូវការ។ យើងខ្ញុំក៏អាចនឹងប្រើប្រាស់ទិន្នន័យនេះដើម្បីស្វែងយល់ឱ្យបានប្រសើរជាងនេះ អំពីចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តតាមអនឡាញរបស់អ្នក និងធ្វើការកែលម្អការចូលទៅមើលផ្លេតហ្វមរបស់យើងខ្ញុំ និងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំជាបន្តបន្ទាប់ផងដែរ។
គេហទំព័ររបស់យើងខ្ញុំ
យើងខ្ញុំប្រើប្រាស់ cookies ដើម្បីប្រមូលព័ត៌មានសម្រាប់អ្នកចូលទៅមើលគេហទំព័ររបស់យើងខ្ញុំ។
ម៉ាស៊ីនមេរបស់យើងខ្ញុំ ប្រើប្រាស់ cookies ចំនួនបីប្រភេទខុសគ្នា។
Cookies «ផ្អែកទៅតាមពេល»៖ Cookie ប្រភេទនេះត្រូវបានដាក់បញ្ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលដែលអ្នកចូលទៅមើលគេហទំព័ររបស់យើងខ្ញុំតែប៉ុណ្ណោះ។ Cookie ផ្អែកទៅតាមពេល ជួយអ្នកឱ្យស្វែងរកគេហទំព័ររបស់យើងខ្ញុំបានកាន់តែឆាប់រហ័ស ហើយប្រសិនបើអ្នកជាអតិថិជនដែលបានចុះឈ្មោះរួច នោះវានឹងជួយយើងខ្ញុំឱ្យផ្ដល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងអ្នកជូនដល់អ្នកបានកាន់តែច្រើន។ Cookie នេះ ផុតកំណត់ដោយស្វ័យប្រវត្តិ នៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក។
Cookies «អចិន្រ្តៃយ៍»៖ Cookie ប្រភេទនេះ នឹងស្ថិតនៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលកំណត់សម្រាប់ cookie នីមួយៗ។ Flash cookies ក៏ជាប្រភេទ cookies អចិន្រ្តៃយ៍ដែរ។
Cookies «វិភាគ»៖ Cookies ប្រភេទនេះ អនុញ្ញាតឱ្យយើងខ្ញុំស្គាល់ និងរាប់ចំនួនដងនៃការចូលទៅមើលគេហទំព័ររបស់យើងខ្ញុំ និងដឹងពីរបៀបដែលអ្នកប្រើប្រើសេវាម្មរបស់យើងខ្ញុំ។ ចំណុចនេះជួយឱ្យយើងខ្ញុំកែលម្អដំណើរការគេហទំព័ររបស់យើងខ្ញុំ ឧទាហរណ៍ តាមរយៈការធានាថា អ្នកអាចឡុកចូលប្រព័ន្ធ និងស្វែងរកអ្វីដែលអ្នកកំពុងចង់ស្វែងរកនោះ បានយ៉ាងងាយស្រួល។
អ្នកធ្វើការសម្រេចចិត្ត ហើយអ្នកតែងមានជម្រើសថាតើត្រូវទទួលយក ឬបដិសេធ cookies ទាំងនេះជានិច្ច។
កម្មវិធីរុករករបស់គេហទំព័រភាគច្រើនទទួលយក cookies ដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើអ្នកចង់ អ្នកអាចធ្វើការផ្លាស់ប្ដូរការកំណត់នៅលើកម្មវិធីរុករករបស់អ្នកបាន ដើម្បីធ្វើការគ្រប់គ្រងលើ cookies របស់អ្នក។
អ្នកអាចប្រើប្រាស់កម្មវិធីរុករករបស់អ្នកដើម្បី៖
លុប cookies ទាំងអស់
ប្លុក cookies ទាំងអស់
អនុញ្ញាត cookies ទាំងអស់
ប្លុក cookies ភាគីទីបី
លុប cookies ទាំងអស់នៅពេលបិទកម្មវិធីរុករក
បើកផ្នែក «រុករកលក្ខណៈសម្ងាត់/អនាមិក (incognito)» ដែលអនុញ្ញាតឱ្យអ្នកឆែកមើលអ៊ីនធឺណិតដោយពុំរក្សាទុកទិន្នន័យនៅខាងក្នុងគេហទំព័រ
ដំឡើង add-ons និង plug-ins ដើម្បីបង្កើនជម្រើសកម្មវិធីរុករក។
តើខ្ញុំអាចស្វែងរកព័ត៌មានអំពីការគ្រប់គ្រង cookies នៅកន្លែងណា?
ព័ត៌មានអំពី cookies ក្នុងកម្មវិធី Internet Explorer
ព័ត៌មានអំពី cookies ក្នុងកម្មវិធី Chrome
ព័ត៌មានអំពី cookies ក្នុងកម្មវិធី Firefox
ព័ត៌មានអំពី cookies ក្នុងកម្មវិធី Safari
ព័ត៌មានអំពី cookies ក្នុងកម្មវិធី Opera
FLASH COOKIES
អ្នកអាចប្ដូរការកំណត់ Flash Player បាន ដើម្បីបង្ការការប្រើប្រាស់ flash cookies។ ផ្នែកគ្រប់គ្រងការកំណត់របស់ Flash Player របស់អ្នក អនុញ្ញាតឱ្យអ្នកគ្រប់គ្រងចំណង់ចំណូលចិត្តរបស់អ្នកបាន។
ប្រសិនបើអ្នកជ្រើសរើសបដិសេធ cookies ទាំងអស់នៅក្នុងកម្មវិធីរុករករបស់អ្នក នោះអ្នកនឹងមិនអាចប្រើប្រាស់មុខងារ និងសេវាកម្មមួយចំនួននៅលើគេហទំព័ររបស់យើងខ្ញុំបានឡើយ ហើយសេវាកម្មមួយចំនួន នឹងមិនដំណើរការបានត្រឹមត្រូវទេ ឧទាហរណ៍ យើងខ្ញុំមិនអាចរក្សាទុកភាសានៅលើផ្ទាំងអេក្រង់ដែលអ្នកបានជ្រើសរើសឡើយ។
9. ការយល់ព្រមចំពោះការប្រើប្រាស់ក្រុមហ៊ុនផ្ដល់សេវាអេឡិចត្រូនិក
ដើម្បីអាចលេងហ្គេមដែលប្រើប្រាក់ពិតប្រាកដនៅលើសេវាកម្មរបស់យើងខ្ញុំបាន អ្នកនឹងត្រូវតម្រូវឱ្យផ្ទេរប្រាក់ និងទទួលប្រាក់ពីភាគីយើងខ្ញុំ។ ដើម្បីសម្រួលដល់សេវាកម្មនេះ យើងខ្ញុំអាចប្រើប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ភាគីទីបី ដើម្បីដំណើរការប្រតិបត្តិការហិរញ្ញវត្ថុដែលតម្រូវជាចាំបាច់។
តាមរយៈការយល់ព្រមនិងទទួលយកគោលការណ៍ឯកជនភាពនេះ អ្នកបានបង្ហាញការយល់ព្រមដោយស្ម័គ្រចិត្តដើម្បីផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបី ដែលមានការចាំបាច់សម្រាប់ការវិភាគនិងការបញ្ចប់ការធ្វើប្រតិបត្តិការសាច់ប្រាក់ រួមមាន ធ្វើការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេសផងដែរ នៅពេលណាដែលចាំបាច់។
យើងខ្ញុំអនុវត្តជំហាននានាដើម្បីធានាថា ឯកជនភាពរបស់អ្នកត្រូវបានការពារ នៅពេលប្រើប្រាស់ប្រព័ន្ធទូទាត់របស់ភាគីទីបី។
10. ការយល់ព្រមចំពោះការត្រួតពិនិត្យសុវត្ថិភាព
យើងខ្ញុំរក្សាសិទ្ធិក្នុងការត្រួតពិនិត្យសុវត្ថិភាពគ្រប់ពេលវេលា ដើម្បីរក្សាសុពលភាពលើព័ត៌មានលម្អិតនៃការចុះឈ្មោះតាមរយៈអ្នក និងដើម្បីធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក និងដើម្បីឱ្យអ្នកប្រើសេវាកម្មរបស់យើងបានត្រឹមត្រូវ ដើម្បីបង្ការការបំពានធ្ងន់ធ្ងរលើខនិងលក្ខខណ្ឌរបស់យើងខ្ញុំ និងច្បាប់ជាធរមានណាមួយ។
តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ និងដោយមានការយល់ព្រមចំពោះខនិងលក្ខខណ្ឌរបស់យើងខ្ញុំផងនោះអ្នកអនុញ្ញាតឱ្យយើងខ្ញុំប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីទីបី សម្រាប់គោលបំណងរក្សាសុពលភាពព័ត៌មានដែលអ្នកផ្ដល់ជូនក្នុងអំឡុងពេលចុះឈ្មោះ និងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ រួមមាន ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេស នៅពេលណាដែលចាំបាច់។
ការត្រួតពិនិត្យសុវត្ថិភាព អាចរួមមានជាអាទិ៍ ការបញ្ជាឱ្យមានរបាយការណ៍ឥណទាន និងការផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកផ្ដល់ជូនជាមួយនឹងមូលដ្ឋានទិន្នន័យរបស់ភាគីទីបី។
11. សុវត្ថិភាព
យើងខ្ញុំដឹងពីសារសំខាន់នៃការផ្ដល់សុវត្ថិភាព និងវិធីសាស្រ្តដែលចាំបាច់ដើម្បីធានានូវការរក្សាការសម្ងាត់ សុចរិតភាព និងលទ្ធភាពទទួលបានព័ត៌មាន។ យើងខ្ញុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលយើងខ្ញុំទទួលបានដោយផ្ទាល់ពីអ្នក នៅក្នុងមូលដ្ឋានទិន្នន័យដែលការពារដោយលេខកូដសម្ងាត់ និងពាក្យសម្ងាត់ ដែលរក្សាទុកនៅក្នុងបណ្ដាញសុវត្ថិភាពខ្ពស់ ក្នុងសុហ្វវែរ Firewall ដែលទំនើបទាន់សម័យ។
សេវាកម្មរបស់យើងខ្ញុំអាចប្រើបានជាមួយ SSL វើសិន 3 ដែលមានលេខកូដសម្ងាត់ 128-bit។
យើងខ្ញុំក៏ចាត់វិធានការនានា ដើម្បីធានាថា ក្រុមហ៊ុនបុត្តសម្ព័ន ទីភ្នាក់ងារ ដៃគូ ដៃគូសហការ និងក្រុមហ៊ុនផ្គត់ផ្គង់របស់យើងខ្ញុំ អនុវត្តវិធានការសុវត្ថិភាពបានគ្រប់គ្រាន់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការផ្ញើព័ត៌មានតាមអ៊ីនធឺណិត ជាទូទៅមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ហើយយើងខ្ញុំមិនអាចធានាសុវត្ថិភាពទិន្នន័យរបស់អ្នកនៅពេលកំពុងផ្ញើបានទេ។
រាល់ទិន្នន័យណាមួយដែលអ្នកផ្ញើចេញ គឺអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង។
MelBet មាននីតិវិធីសុវត្ថិភាព និងលក្ខណៈពិសេសទុកជាស្រេច ដើម្បីការពារទិន្នន័យរបស់អ្នក បន្ទាប់ពីក្រុមហ៊ុនបានទទួលទិន្នន័យនោះហើយ។
12. ការការពារអនីតិជន
សេវាកម្មរបស់យើងខ្ញុំ មិនមែនសម្រាប់បុគ្គលអាយុក្រោមដប់ប្រាំបី (18) ឆ្នាំ ឬក្រោមអាយុស្របច្បាប់នៅក្នុងដែនយុត្តាធិការរបស់ពួកគេឡើយ។
បុគ្គលណាដែលផ្ដល់ព័ត៌មានរបស់ពួកគេមកកាន់យើងខ្ញុំតាមរយៈផ្នែកនៃសេវាកម្មណាមួយ ត្រូវបញ្ជាក់ជាមួយយើងខ្ញុំថា ពួកគេមានអាយុដប់ប្រាំបី (18) ឆ្នាំ (ឬអាយុស្របច្បាប់នៅក្នុងដែនយុត្តាធិការរបស់ពួកគេ) ឬមានអាយុច្រើនជាងនេះ។
គោលនយោបាយរបស់យើងខ្ញុំ គឺដើម្បីការពារការប៉ុនប៉ងពីសំណាក់អនីតិជនក្នុងការចូលទៅប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដែលអាចតម្រូវឱ្យមានការត្រួតពិនិត្យលើសុវត្ថិភាពបន្ថែម។
ប្រសិនបើយើងខ្ញុំបានដឹងថា មានអនីតិជនណាម្នាក់បានប៉ុនប៉ង ឬបានប្រគល់ព័ត៌មានផ្ទាល់ខ្លួនតាមរយៈសេវាកម្មរបស់យើងខ្ញុំ នោះយើងខ្ញុំនឹងមិនទទួលយកព័ត៌មានរបស់ពួកគេឡើយ ហើយយើងខ្ញុំនឹងអនុវត្តវិធានការផ្សេងៗដើម្បីដកចេញព័ត៌មាននោះពីកំណត់ត្រារបស់យើងខ្ញុំ។
13. ការផ្ទេរព័ត៌មានលក្ខណៈអន្តរជាតិ
ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលបាន អាចត្រូវបានរក្សាទុកនិងវិភាគនៅក្នុងប្រទេសណាមួយដែលយើងខ្ញុំ ឬដៃគូសហការ ក្រុមហ៊ុនផ្គត់ផ្គង់ ដៃគូ ឬទីភ្នាក់ងាររបស់យើងខ្ញុំ ផ្ដល់សេវាភ្នាល់ និងសេវាផ្សេងៗនៃផ្លេតហ្វមភ្នាល់របស់យើងខ្ញុំនៅទីនោះ។
តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ អ្នកបានបង្ហាញការយល់ព្រមចំពោះការផ្ទេរព័ត៌មានរបស់អ្នកណាមួយទៅក្រៅប្រទេស (រួមទាំងប្រទេសនានាដែលអាចចាត់ទុកថា មិនមានច្បាប់ស្ដីពីឯកជនភាពគ្រប់គ្រាន់ផងដែរ)។
ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំអនុវត្តជំហាននានាដើម្បីធានាថា ទីភ្នាក់ងារ ដៃគូ ដៃគូសហការ និងក្រុមហ៊ុនផ្គត់ផ្គង់របស់យើងខ្ញុំ អនុវត្តតាមស្ដង់ដាស្ដីពីឯកជនភាពរបស់យើងខ្ញុំ និងគោលការណ៍ឯកជនភាពនេះ មិនថាទីតាំងពួកគេស្ថិតនៅត្រង់កន្លែងណានោះទេ។
14. ទំនាក់ទំនងរបស់ភាគីទីបី
យើងខ្ញុំមិនអាចធានានូវការការពារព័ត៌មានដែលអ្នកផ្ដល់ជូនទៅកាន់គេហទំព័ររបស់ភាគីទីបី ដែលភ្ជាប់ទៅកាន់សេវាកម្មរបស់យើងខ្ញុំ ឬរាល់ព័ត៌មានដទៃផ្សេងទៀតដែលប្រមូលដោយភាគីទីបីណាមួយដែលកំពុងគ្រប់គ្រងព័ត៌មាននោះស្របទៅតាមកម្មវិធីសម្រាប់ដៃគូសហការរបស់យើងខ្ញុំបានឡើយ (ប្រសិនបើមាន) ហើយយើងខ្ញុំក៏មិនអាចធានាបានដែរ ដោយសារសេវាកម្មអនឡាញ និងគេហទំព័ររបស់ភាគីទីបីទាំងនេះ យើងខ្ញុំពុំបានគ្រប់គ្រង ហើយក៏ពុំបានដំណើរការដោយឯករាជ្យនោះដែរ។
សូមមានការប្រុងប្រយ័ត្ន។
រាល់ព័ត៌មានណាមួយដែលប្រមូលដោយភាគីទីបីទាំងនេះ ត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាពរបស់ភាគីទីបីនោះ ប្រសិនបើមាន។
15. ការបដិសេធពុំទទួលខុសត្រូវចំពោះផ្លូវច្បាប់
យើងខ្ញុំពុំទទួលខុសត្រូវចំពោះសកម្មភាពណាដែលហួសពីការគ្រប់គ្រងដោយផ្ទាល់របស់យើងខ្ញុំឡើយ។
ដោយសារលក្ខណៈនៃបច្ចេកវិទ្យានិងអាជីវកម្មរបស់យើងខ្ញុំមានភាពស្មុគ្រស្មាញនិងផ្លាស់ប្ដូរឥតឈប់ យើងខ្ញុំផ្ដល់ជូននូវដំណើរការស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ប៉ុន្តែយើងខ្ញុំមិនធានាថា គ្មានបញ្ហា ពាក់ព័ន្ធនឹងការរក្សាការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលអ្នកចូលទៅមើលគេហទំព័រដទៃដោយប្រើតំណភ្ជាប់ដែលមាននៅលើគេហទំព័ររបស់យើងខ្ញុំឡើយ។ គេហទំព័រនានាដែលហួសពីការគ្រប់គ្រងបានរបស់យើងខ្ញុំ ហើយជាពិសេសមិនត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាពនេះ គួរផ្ដល់ឱកាសដល់អ្នកក្នុងការបន្ស៊ាំខ្លួនឱ្យដឹងពីគោលការណ៍ឯកជនភាពរបស់ពួកគេសិន។ ប្រសិនបើអ្នកចូលទៅមើលគេហទំព័រដទៃ អ្នកគួរដឹងថា ប្រតិបត្តិករនៃគេហទំព័រទាំងនេះ អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលពួកគេនឹងប្រើប្រាស់ព័ត៌មានទាំងនោះស្របទៅតាមគោលការណ៍ឯកជនភាពរបស់ពួកគេ ដែលគោលនយោបាយនោះមុខជាខុសគ្នាពីគោលនយោបាយរបស់យើងខ្ញុំ។
សូមមានការប្រុងប្រយ័ត្ន។
យើងខ្ញុំមិនធានាលើសុវត្ថិភាពទិន្នន័យរបស់អ្នកឡើយ នៅពេលដែលទិន្នន័យនោះត្រូវបានផ្ទេរតាមរយៈមធ្យោបាយនៃការប្រាស្រ័យទាក់ទងគ្នា។
រាល់ទិន្នន័យណាមួយដែលអ្នកផ្ញើចេញ គឺអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង។
យើងខ្ញុំក៏មិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ឬដោយប្រយោលណាមួយផងដែរ ដែលកើតចេញពីការប្រើប្រាស់មិនស្របច្បាប់ ឬការលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
16. ការយល់ព្រមចំពោះគោលការណ៍ឯកជនភាព
ការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ គឺជាការព្រមព្រៀងដោយស្ម័គ្រចិត្តរបស់អ្នកជាមួយនឹងគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ ហើយក៏មានន័យថា អ្នកប្រគល់សិទ្ធិឱ្យយើងខ្ញុំធ្វើការប្រមូល វិភាគ និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។
គោលការណ៍ឯកជនភាពនេះ គប្បីត្រូវអានរួមគ្នាជាមួយនឹងខនិងលក្ខខណ្ឌរបស់យើងខ្ញុំ និងខនិងលក្ខខណ្ឌបន្ថែមជាធរមានណាមួយដែលបានចុះផ្សាយនៅលើផ្លេតហ្វម និងគេហទំព័ររបស់យើងខ្ញុំ។
យើងខ្ញុំអាចធ្វើការផ្លាស់ប្ដូរគោលការណ៍ឯកជនភាពនេះជាញឹកញាប់ ហើយនឹងជូនដំណឹងទៅកាន់អ្នកអំពីការផ្លាស់ប្ដូរទាំងនេះ ដោយធ្វើការចុះផ្សាយលក្ខខណ្ឌដែលបានកែប្រែនោះនៅលើផ្លេតហ្វមនិងគេហទំព័ររបស់យើងខ្ញុំ។
ការបន្តប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំក្រោយពីមានការផ្លាស់ប្ដូរណាមួយចំពោះគោលការណ៍ឯកជនភាពនេះ រាប់ជាការទទួលយកការផ្លាស់ប្ដូរទាំងនោះហើយ។
នេះគឺជាគោលការណ៍ឯកជនភាពទាំងស្រុងនិងផ្ដាច់មុខរបស់យើងខ្ញុំ ចុះនៅថ្ងៃទី16 ខែឧសភា ឆ្នាំ2018 គោលនយោបាយនេះ ជំនួសរាល់សំណៅឯកសារពីមុនណាមួយ និងអនុវត្តចំពោះ MelBet.com តែប៉ុណ្ណោះ។
យើងខ្ញុំសូមណែនាំឱ្យអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពនេះឡើងវិញជាប្រចាំ។
17. ការប្រឆាំងការសម្អាតប្រាក់/ការប្រឆាំងហិរញ្ញប្បទានភារវកម្ម
ក្រុមហ៊ុនភ្នាល់ MelBet អនុវត្តវិធានការដែលសមស្របដើម្បីប្រយុទ្ធប្រឆាំងនឹងសម្អាតប្រាក់ និងភារវកម្មអន្តរជាតិ (គោលនយោបាយប្រឆាំងការសម្អាតប្រាក់)។ ហេតុនេះ ក្រុមហ៊ុនមានជំហររឹងមាំក្នុងការបង្ការរាល់សកម្មភាពខុសច្បាប់គ្រប់ប្រភេទ។ ដើម្បីបំពេញកាតព្វកិច្ចនេះ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចក្នុងការជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានហេតុផលក្នុងការសង្ស័យថា ប្រាក់ដែលអ្នកប្រើប្រាស់បានដាក់បញ្ចូលទៅក្នុងគណនីរបស់ខ្លួន មានជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ឬហិរញ្ញប្បទានភារវកម្ម។ ក្រុមហ៊ុនក៏មានកាតព្វកិច្ចក្នុងការប្លុកទឹកប្រាក់នោះ និងអនុវត្តវិធានការដែលបានកំណត់ដោយគោលនយោបាយប្រឆាំងការសម្អាតប្រាក់ផងដែរ។
ការប្រឆាំងការសម្អាតប្រាក់មានន័យថា
ការលាក់ ឬការរក្សាទុកឯកជនភាពពាក់ព័ន្ធនឹងព័ត៌មានអំពីប្រភពពិតប្រាកដ ទីតាំង ការជម្រះបញ្ជី ចលនាសាច់ប្រាក់ កម្មសិទ្ធិ ឬសិទ្ធិទ្រព្យសម្បត្តិពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលទទួលបានដោយសារសកម្មភាពខុសច្បាប់
ការបំប្លែង ការផ្លាស់ទី ការទទួលបាន ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិដែលទទួលបានដោយសារសកម្មភាពឧក្រិដ្ឋកម្មសម្រាប់គោលបំណងលាក់បាំងប្រភពខុសច្បាប់នៃទ្រព្យសម្បត្តិនោះ ឬការជួយដល់បុគ្គលដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ដើម្បីជៀសវាងផលប៉ះពាល់ផ្លូវច្បាប់បណ្តាលមកពីសកម្មភាពរបស់ពួកគេ
ស្ថានភាពមួយដែលទ្រព្យសម្បត្តិនោះទទួលបានដោយសារសកម្មភាពឧក្រិដ្ឋកម្មដែលធ្វើឡើងនៅលើដែនដីនៃរដ្ឋមួយផ្សេងទៀត។
ដើម្បីបង្ការការជ្រៀតចូលនៃមូលធនឧក្រិដ្ឋកម្មទៅក្នុងសេដ្ឋកិច្ចរបស់រដ្ឋនោះ ប្រទេសជាច្រើនបានប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុង និងវិធានការពិសេសដើម្បីជួយដល់អង្គការអន្តរជាតិនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្មនៅជុំវិញពិភពលោក។
នៅពេលអ្នកបើកគណនីមួយ អ្នកយល់ព្រមអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖
អ្នកយល់ស្របថា អ្នកអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានទាំងអស់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម រួមទាំងគោលនយោបាយប្រឆាំងការសម្អាតប្រាក់ផងដែរ។
អ្នកបញ្ជាក់ថា អ្នកគ្មានព័ត៌មាន ឬការសង្ស័យណាមួយអំពីការពិតដែលថា ទឹកប្រាក់ដែលបានប្រើប្រាស់សម្រាប់ការដាក់ប្រាក់កាលពីមុន បច្ចុប្បន្ន ឬទៅអនាគត ត្រូវបានទទួលមកពីប្រភពខុសច្បាប់ ឬមានទំនាក់ទំនងនឹងការធ្វើនីតិកម្មប្រាក់ចំណូលដែលទទួលបានមិនត្រឹមត្រូវ ឬពីសកម្មភាពខុសច្បាប់ដទៃផ្សេងទៀតដែលត្រូវបានហាមឃាត់ដោយច្បាប់ជាធរមាន ឬការណែនាំដោយអង្គការអន្តរជាតិឡើយ
អ្នកយល់ព្រមផ្ដល់ជូនរាល់ព័ត៌មានដែលយើងខ្ញុំគិតថាស័ក្តិសមនឹងទទួលបាន ស្របទៅតាមច្បាប់និងលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិជាធរមាន ពាក់ព័ន្ធនឹងការប្រឆាំងនឹងការធ្វើនីតិកម្មមូលនិធិដែលទទួលបានខុសច្បាប់។
ក្រុមហ៊ុនប្រមូលនិងរក្សាទុកលិខិតឆ្លងដែន ឬ ID ដទៃទៀតរបស់អ្នកប្រើប្រាស់ និងរាយការណ៍ពីរាល់ការផ្លាស់ប្ដូរទាំងអស់នៅក្នុងគណនីនោះ។
ក្រុមហ៊ុនគ្រប់គ្រងតាមដានសកម្មភាពសង្ស័យនៅលើគណនីរបស់អ្នកប្រើប្រាស់ ក៏ដូចជាប្រតិបត្តិការដែលអនុវត្តនៅក្រោមលក្ខខណ្ឌពិសេស។
ក្រុមហ៊ុនមានសិទ្ធិក្នុងការហាមឃាត់អ្នកប្រើប្រាស់គ្រប់ពេលវេលា ប្រសិនបើក្រុមហ៊ុនមានមូលដ្ឋានក្នុងការសន្មតថា ប្រតិបត្តិការនោះមានទំនាក់ទំនងណាមួយជាមួយនឹងសកម្មភាពសម្អាតប្រាក់ និងឧក្រិដ្ឋកម្ម។ ស្របតាមច្បាប់អន្តរជាតិ ក្រុមហ៊ុនមិនមានកាតព្វកិច្ចក្នុងការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីសកម្មភាពនៃការសង្ស័យលើពួកគេ និងអនុញ្ញាតឱ្យពួកគេដឹងថា ព័ត៌មាននោះត្រូវប្រគល់បន្តទៅអាជ្ញាធរដែលពាក់ព័ន្ធឡើយ។
ស្របតាមនីតិវិធីប្រឆាំងការសម្អាតប្រាក់ផ្ទៃក្នុង ក្រុមហ៊ុនអនុវត្តនីតិវិធីនៃការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្ទាល់ខ្លួនជាលើកដំបូងនិងជាបន្តបន្ទាប់ ដូចមានចែងនៅក្នុងកម្រិតហានិភ័យនៃអ្នកប្រើប្រាស់នីមួយៗ។
ក្រុមហ៊ុននឹងសុំឱ្យអ្នកផ្ដល់ព័ត៌មានខ្លះ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។
ក្រុមហ៊ុននឹងកត់ត្រា និងរក្សាទុកទិន្នន័យ និង ID ទាំងអស់ ក៏ដូចជាវិធីសាស្រ្តនៃការបញ្ជាក់ដែលបានប្រើប្រាស់ និងលទ្ធផលនៃនីតិវិធីនៃការផ្ទៀងផ្ទាត់ផងដែរ។
ក្រុមហ៊ុននឹងធ្វើការឆែកមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ទៅនឹងបញ្ជីបុគ្គលដែលជាប់សង្ស័យនឹងអំពើភារវកម្ម ដែលបញ្ជីនេះត្រូវបានបង្កើតឡើងដោយរដ្ឋនិងអាជ្ញាធរឯករាជ្យដែលទទួលបានការអនុញ្ញាត។ បណ្ដុំទិន្នន័យកំណត់អត្តសញ្ញាណអប្បបរមា រួមមាន៖ ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ថ្ងៃខែឆ្នាំកំណើត (សម្រាប់បុគ្គល) អាសយដ្ឋានលំនៅដ្ឋាន ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួច
ប្រភពនៃមូលនិធិដែលអ្នកមានគម្រោងធ្វើការដាក់បញ្ចូលទៅក្នុងគណនីនោះ។
ដើម្បីធ្វើការផ្ទៀងផ្ទាត់និងបញ្ជាក់ពីភាពពិតនៃទិន្នន័យដែលបានលើកឡើងខាងលើ ក្រុមហ៊ុនអាចតម្រូវឱ្យមានឯកសារដូចខាងក្រោម៖
លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ឬឯកសារដទៃផ្សេងទៀតដែលមានតម្លៃសមមូល ដែលបំពេញតាមលក្ខខណ្ឌតម្រូវដូចតទៅនេះ៖ មានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់ម្ចាស់ឯកសារ
ឯកសារចេញដោយអាជ្ញាធរសាធារណៈរបស់ជាតិ បង្កាន់ដៃថ្មីៗសម្រាប់ការទូទាត់វិក្កយបត្រទឹកភ្លើង (មិនយូរជាង 3 ខែ) ឬឯកសារដទៃផ្សេងទៀតដែលបញ្ជាក់ពីអាសយដ្ឋានរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុនក៏អាចតម្រូវឱ្យមានព័ត៌មានបន្ថែមផ្សេងទៀត មានការបញ្ជាក់ពីឯកសារដែលពាក់ព័ន្ធ។ ក្នុងករណីជាក់លាក់ខ្លះ ក្រុមហ៊ុនក៏អាចតម្រូវឱ្យមានសំណៅថតចម្លងឯកសារពីអ្នកប្រើប្រាស់ដែលបញ្ជាក់ដោយមេធាវីផងដែរ។