កិច្ចព្រមព្រៀងដៃគូសហការ
(ចាប់ពីពេលនេះតទៅ ហៅកាត់ថា “កិច្ចព្រមព្រៀង”)
និយមន័យទូទៅ
ក្រុមហ៊ុន គឺបុគ្គល ឬក្រុមបុគ្គលដែលជាអ្នករៀបចំកម្មវិធីដៃគូសហការនេះ ហើយជាម្ចាស់កម្មសិទ្ធិនៃម៉ាកយីហោនេះ។
ម៉ាកយីហោ MelBet។
ធនធនរបស់ក្រុមហ៊ុន សំដៅលើគេហទំព័រនិងកម្មវិធីឧបករណ៍ចល័តរបស់ក្រុមហ៊ុន ដែលប្រើប្រាស់ក្នុងគោលបំណងដើម្បីផ្ដល់សេវាកម្មភ្នាល់។
ផលិតផលរបស់ក្រុមហ៊ុន សំដៅលើសេវាកម្ម ឬបណ្ដុំសេវាកម្ម ដែលបានផ្ដល់ជូនទៅអ្នកប្រើប្រាស់នៅលើធនធានរបស់ក្រុមហ៊ុន។
កម្មវិធីដៃគូសហការ គឺជាកិច្ចសហការគ្នារវាងក្រុមហ៊ុន និងដៃគូសហការ ដែលតាមរយៈនេះ ដៃគូសហការធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ក្រុមហ៊ុននៅលើធនធានរបស់ដៃគូសហការ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីៗមកកាន់ធនធានរបស់ក្រុមហ៊ុន ដោយដៃគូសហការនឹងទទួលបានប្រាក់កម្រៃជើងសាពីសកម្មភាពនេះ។
ដៃគូសហការគឺជាម្ចាស់គេហទំព័រ (បុគ្គល ឬនីតិបុគ្គល) ដែលបំពេញតាមខនិងលក្ខខណ្ឌនៃកម្មវិធីដៃគូសហការនេះ។
គណនីដៃគូសហការ គឺជាគណនីផ្ទាល់ខ្លួនមួយដែលជាកម្មសិទ្ធិរបស់ដៃគូសហការនៅក្នុងកម្មវិធី់ដៃគូសហការនេះ។
អ្នកប្រើប្រាស់ថ្មី គឺជាអ្នកប្រើប្រាស់ដែលពីមុនមកមិនធ្លាប់បានចុះបញ្ជីគណនីណាមួយនៅលើធនធានរបស់ក្រុមហ៊ុន និងជាអ្នកដែលដៃគូសហការបានទាក់ទាញតាមរយៈកម្មវិធីដៃគូសហការនេះ ហើយក្រោយមកទៀត ក៏បានចុះឈ្មោះគណនីនៅលើធនធានរបស់ក្រុមហ៊ុន និងបានធ្វើការដាក់ប្រាក់លើកទីមួយរបស់ពួកគេ។
តំណភ្ជាប់ណែនាំបន្ត គឺជាតំណភ្ជាប់មួយទៅកាន់ធនធានរបស់ក្រុមហ៊ុន ដែលមានព័ត៌មានកំណត់អត្តសញ្ញាណពិសេសរបស់ដៃគូសហការក្នុងនោះ។
ប្រាក់កម្រៃជើងសា គឺជាប្រាក់រង្វាន់ដែលបានទូទាត់ទៅឱ្យដៃគូសហការតាមដែលបានព្រមព្រៀងគ្នាជាមុន ដោយគិតជាភាគរយនៃផលចំណេញដែលក្រុមហ៊ុនទទួលបាន តាមរយៈអ្នកប្រើប្រាស់ថ្មីដែលដៃគូសហការបានណែនាំមក។
ប្រាក់ទូទាត់សង គឺប្រាក់កម្រៃជើងសាដែលត្រូវបានផ្ទេរទៅឱ្យដៃគូសហការចេញពីគណនីកម្មវិធីដៃគូសហការផ្ទៃក្នុងរបស់ដៃគូសហការ តាមរយៈប្រព័ន្ធទូទាត់ពីខាងក្រៅ។
សម្ភារៈផ្សាយពាណិជ្ជកម្ម សំដៅលើ អត្ថបទ ក្រាហ្វិក សំឡេង វីដេអូ និងសម្ភារៈដទៃផ្សេងទៀតជាច្រើន ដែលមានលក្ខណៈជាការផ្សាយពាណិជ្ជកម្ម ដែលបម្រើដល់ការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន។
លំហូរចូលមើលគេហទំព័រដែលមានលក្ខណៈបោកប្រាស់ សំដៅលើសកម្មភាពណាមួយដែលដៃគូសហការមានការជាប់ពាក់ព័ន្ធស្ថិតក្រោមកម្មវិធីដៃគូសហការនេះ ដោយមានគោលបំណងដើម្បីទទួលបានប្រាក់កម្រៃជើងសាតាមរយៈការប្រើវិធីសាស្រ្តខុសច្បាប់ ដើម្បីបង្កើតលំហូរចូលមើលគេហទំព័រ ក៏ដូចជាសកម្មភាពណាមួយ ដែលតាមទស្សនៈយល់ឃើញរបស់ក្រុមហ៊ុន គឺជាសកម្មភាពមិនស្មោះត្រង់ និង/ឬមានគោលបំណងបោកប្រាស់ក្រុមហ៊ុន មិនថាបានបង្កការខូចខាតជាក់ស្ដែងឬអត់នោះទេ។ លំហូរចូលមើលគេហទំព័រដែលមានលក្ខណៈបោកប្រាស់ រួមមានជាអាថ៌៖ ប្រតិបត្តិការដោយប្រើប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធលួចគេ, ការគិតប្រាក់ត្រឡប់, ការសមគំនិតជាមួយភាគីដែលពាក់ព័ន្ធ, ការកេងប្រវ័ញ្វពីកម្មវិធីដៃគូសហការ បូណឹស ឬយន្តការផ្ដល់រង្វាន់, ការបង្កើតគណនីក្លែងក្លាយដើម្បីទទួលបានប្រាក់កម្រៃជើងសា, ការប្រើប្រាស់គណនីរបស់អ្នកផ្សេងទៀត, ការប្រើប្រាស់កត្តា ឬឥទ្ធិពលពីខាងក្រៅមិនត្រឹមត្រូវ ឬការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមិនបានត្រឹមត្រូវ រួមមានជាអាទិ៍ ការកេងចំណេញពីចំណុចខ្វះខាតរបស់សុសវែរ, ការប្រើប្រាស់ VPN ឬម៉ាស៊ីនមេប្រូកស៊ី ដើម្បីលាក់ ឬផ្លាស់ប្ដូរទីតាំង ឬទិន្នន័យកំណត់អត្តសញ្ញាណរបស់ឧបករណ៍ដែលបានប្រើដើម្បីចូលទៅកាន់ធនធានរបសក្រុមហ៊ុន, និងការពាក់ព័ន្ធក្នុងសកម្មភាពឆបោក ឬសកម្មភាពឧក្រិដ្ឋផ្សេងទៀត។
ខនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ
1. បទប្បញ្ញត្តិទូទៅ
1.1. ដៃគូសហការត្រូវអានខនិងលក្ខខណ្ឌនៃកម្មវិធីសម្រាប់ដៃគូសហការនេះឱ្យបានដឹង និងត្រូវទទួលយកខនិងលក្ខខណ្ឌទាំងនេះ មុនពេលចាប់ផ្ដើមអនុវត្តការងារជាមួយក្រុមហ៊ុន។
1.2. តាមរយៈការចុះឈ្មោះជាមួយកម្មវិធីដៃគូសហការនេះ ដៃគូសហការត្រូវធានាថា៖
- ប្រសិនបើពួកគេគឺជាបុគ្គលម្នាក់ ដូច្នេះ ពួកគេមានសមត្ថភាពផ្លូវច្បាប់ពេញលេញ និងមានអាយុស្របច្បាប់នៅក្នុងប្រទេសដែលពួកគេស្នាក់នៅ
- ប្រសិនបើពួកគេគឺជានីតិបុគ្គល ដូច្នេះ ពួកគេមានសមត្ថភាពផ្លូវច្បាប់ពេញលេញ ហើយបានចុះឈ្មោះស្របតាមច្បាប់ដែលត្រូវអនុវត្តតាម ហើយមានសិទ្ធិអំណាចសាជីវកម្មចាំបាច់ ដើម្បីចុះកិច្ចព្រមព្រៀង និងអនុវត្តកិច្ចព្រមព្រៀងនេះ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះភាគីទីបី ដោយសារការខកខានរបស់ដៃគូសហការក្នុងការអនុវត្តតាមមាត្រានេះឡើយ។ ប្រសិនបើមានការបំពានលើការធានានេះ ក្រុមហ៊ុនមានសិទ្ធិក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយដៃគូសហការ ដោយពុំចាំបាច់បើកប្រាក់ទូទាត់សងទៅឱ្យនោះទេ។
1.3. ដៃគូសហការត្រូវទទួលខុសត្រូវទាំងស្រុងលើសុវត្ថិភាពនិងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន រួមទាំងព័ត៌មានលម្អិត និងពាក្យសម្ងាត់សម្រាប់ឡុកអ៊ីនផងដែរ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់ដៃគូសហការ និង/ឬការផ្ទេរទិន្នន័យនោះទៅកាន់ភាគីទីបីឡើយ។
1.4. ស្ថិតក្រោមលក្ខខណ្ឌនៃកម្មវិធីដៃគូសហការនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូសហការណាមួយ ហើយក៏គ្មានកាតព្វកិច្ចក្នុងការពន្យល់ពីការបដិសេធនោះដែរ។
1.5 ក្រុមហ៊ុនរក្សាសិទ្ធិផ្ដាច់មុខក្នុងការផ្លាស់ប្ដូរ កែសម្រួល ឬកែប្រែកិច្ចព្រមព្រៀងនេះ ដោយពុំចាំបាច់មានការជូនដំណឹងជាមុនទៅកាន់ដៃគូសហការឡើយ។ ការផ្លាស់ប្ដូរ ឬការកែសម្រួលណាមួយ នឹងចូលជាធរមានភ្លាមៗ នៅពេលចុះផ្សាយនៅលើធនធានរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអាចនឹងធ្វើការជូនដំណឹងដល់ដៃគូសហការអំពីការផ្លាស់ប្ដូរទាំងនេះបាន ប៉ុន្តែនេះមិនមែនជាកាតព្វកិច្ចនោះទេ។ ដៃគូសហការមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យកិច្ចព្រមព្រៀងនេះ និងធនធានរបស់ក្រុមដៃគូសហការជាប្រចាំ ក្រែងលោមានការផ្លាស់ប្ដូរណាមួយ។ ការបន្តចូលរួមនៅក្នុងកម្មវិធីដៃគូសហការ បន្ទាប់ពីការកែប្រែណាមួយត្រូវបានចុះផ្សាយរួច បង្ហាញថា ដៃគូសហការទទួលយកកិច្ចព្រមព្រៀងនេះក្នុងកំណែប្រែថ្មីនោះ។ កិច្ចព្រមព្រៀងដែលមានសុពលភាព គឺជាកំណែដែលបានចុះផ្សាយនៅលើគេហទំព័ររបស់កម្មវិធីដៃគូសហការ។
1.6. ដៃគូសហការអាចធ្វើការចុះឈ្មោះជាមួយកម្មវិធីដៃគូសហការបានតែម្ដងប៉ុណ្ណោះ។ ការចុះឈ្មោះសាជាថ្មី រួមទាំងការធ្វើជាដៃគូសហការបន្ត ត្រូវបានហាមឃាត់ជាដាច់ខាត។
2. ការបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្ម
2.1. កិច្ចសហប្រតិបត្តិការរវាងគូភាគីជាផ្នែកនៃកម្មវិធីដៃគូសហការនេះ ពាក់ព័ន្ធនឹងការបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មនៅលើធនធានរបស់ដៃគូសហការ។
2.2. នៅពេលដាក់ និងចែកចាយសម្ភារៈផ្សាយពាណិជ្ជកម្មពេលកំពុងបំពេញការងារជាមួយក្រុមហ៊ុន ដៃគូសហការសន្យាគោរពតាមច្បាប់ លក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិ និងស្ដង់ដាក្រមសីលធម៌ដែលត្រូវអនុវត្តតាម ហើយត្រូវប្រើតែសម្ភារៈផ្សាយពាណិជ្ជកម្មណាដែលបានទទួលការអនុម័តយល់ព្រមពីក្រុមហ៊ុនតែប៉ុណ្ណោះ។
2.3. ប្រសិនបើដៃគូសហការបង្កើតសម្ភារៈផ្សាយពាណិជ្ជកម្ម ដៃគូសហការត្រូវសន្យាស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនជាមុន មុនពេលបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មទាំងនោះ។
2.4. ដៃគូសហការសន្យាធានាថា សម្ភារៈផ្សាយពាណិជ្ជកម្មណាមួយដែលបានបង្ហោះនោះ គឺជាសម្ភារៈថ្មីៗ។
ត្រូវបានហាមឃាត់មិនឱ្យបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មដែលមាន៖
- លក្ខខណ្ឌមិនត្រឹមត្រូវសម្រាប់ការធ្វើប្រូម៉ូសិន បូណឹស និងការផ្ដល់ជូនពិសេស
- គំនិតច្នៃប្រឌិតដែលហួសសម័យ
– ឡូហ្គោរបស់ក្រុមហ៊ុនដែលហួសសម័យ
– ឈ្មោះក្រុមហ៊ុន ឬរួមគ្នាជាមួយគេហទំព័ររបស់គូប្រជែង
ប្រសិនបើដៃគូសហការបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មដែលហួសម័យ ក្រុមហ៊ុននឹងរក្សាសិទ្ធិក្នុងការប្លុកគណនីដៃគូសហការនោះចោល។
2.5. ដៃគូសហការត្រូវធានាថា ការបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មរបស់ពួកគេស្របតាមច្បាប់របស់ប្រទេសដែលបានបង្ហោះសម្ភារៈទាំងនោះ ហើយត្រូវធានាក្នុងករណីមានការទាមទារណាមួយពីនិយ័តករ និង/ឬភាគីទីបី។
ប្រសិនបើសម្ភារៈផ្សាយពាណិជ្ជកម្មនៅលើធនធានរបស់ដៃគូសហការ ត្រូវបានរកឃើញថាបំពាននឹងកិច្ចព្រមព្រៀងនេះ ដៃគូសហការនឹងទទួលបានការព្រមាន ហើយនឹងត្រូវស្នើសុំឱ្យប្ដូរសម្ភារៈនោះចេញក្នុងរយៈពេល 5 (ប្រាំ) ថ្ងៃធ្វើការ។
ប្រសិនបើកាលនោះ ដៃគូសហការពុំបានបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មថ្មីៗ ស្របតាមលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុនទេនោះ ដូច្នេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងប្លុកប្រាក់ទូទាត់សងរហូតដល់មានការបង្ហោះសម្ភារៈផ្សាយពាណិជ្ជកម្មថ្មីៗ។
ប្រសិនបើមានការបំពានកិច្ចព្រមព្រៀងនេះជាប្រចាំ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះជាមួយដៃគូសហការដោយពុំទូទាត់ប្រាក់កម្រៃជើងសាជូនឡើយ។
3. ធនធានដៃគូសហការ
3.1. នៅពេលចុះឈ្មោះ ដៃគូសហការសន្យាផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយអំពីធនធានរបស់ដៃគូសហការ ដែលនឹងត្រូវប្រើប្រាស់ដោយក្រុមហ៊ុននៅក្រោមកម្មវិធីដៃគូសហការនេះ។
3.2. ដៃគូសហការត្រូវទទួលខុសត្រូវផ្ដាច់មុខនិងទាំងស្រុងលើដំណើរការ និងមាតិកានៃធនធានណាមួយ ឬធនធាននានារបស់ដៃគូសហការ ដែលបានដាក់សម្ភារៈផ្សាយពាណិជ្ជកម្មនៅលើនោះ។
3.3. ដៃគូសហការត្រូវធានាថា សកម្មភាពនានារបស់ធនធានដៃគូសហការ ស្របតាមច្បាប់បច្ចុប្បន្ន និងសន្យារារាំងមិនឱ្យមានការដាក់សម្ភារៈផ្សេងៗនៅលើធនធានរបស់ពួកគេ ដែលមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះ កំណត់អាយុ ខុសច្បាប់ មានគ្រោះថ្នាក់ បង្កការគំរាមកំហែង អាសអាភាស មិនគិតដល់ជាតិសាសន៍ឬពូជសាសន៍ ឬមានលក្ខណៈគួរឱ្យស្អប់ខ្ពើម ឬមានការរើសអើង បង្ខិតបង្ខំ មានផលរសើបខាងផ្នែកនយោបាយ ឬមានលក្ខណៈផ្ទុយ ឬបំពានលើសិទ្ធិរបស់ក្រុមហ៊ុន ឬសិទ្ធិរបស់ភាគីទីបីឡើយ។
4. កម្មសិទ្ធិបញ្ញា
4.1 ក្នុងវិសាលភាពដែលចាំបាច់សម្រាប់ឱ្យដៃគូសហការបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងនេះ ដៃគូសហការទទួលបានអាជ្ញាប័ណ្ណឥតគិតថ្លៃ និងមិនផ្ដាច់មុខ ក្នុងអំឡុងរយៈពេលនៃកិច្ចព្រមព្រៀងនេះ ដើម្បីប្រើប្រាស់ម៉ាកពាណិជ្ជកម្ម ឡូហ្គោ និងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ន ដែលក្រុមហ៊ុនផ្ដល់ជូនសម្រាប់គោលបំណងនៃការអនុវត្តកិច្ចព្រមព្រៀងនេះ។ អាជ្ញាប័ណ្ណនេះ ពុំផ្ទេរសិទ្ធិជាម្ចាស់កម្មសិទ្ធិលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនទៅភាគីដៃគូសហការឡើយ ហើយក្រុមហ៊ុនរក្សាសិទ្ធិកម្មសិទ្ធិបញ្ញារបស់ខ្លួនទាំងស្រុង។
4.2. ក្នុងពេលសហប្រតិបត្តិការជាមួយក្រុមហ៊ុនស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ប្រសិនបើដៃគូសហការបង្កើតសម្ភារៈផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន នោះសិទ្ធិកម្មសិទ្ធិបញ្ញាផ្ដាច់មុខចំពោះសម្ភារៈផ្សាយពាណិជ្ជកម្មនោះ នឹងត្រូវផ្ទេរទៅកាន់ក្រុមហ៊ុន គិតចាប់ពីពេលដែលសម្ភារៈទាំងនោះត្រូវបានបង្កើតឡើង។ ប្រាក់កម្រៃជើងសា រួមបញ្ចូលនូវប្រាក់ទូទាត់សម្រាប់ការបង្កើតសម្ភារៈផ្សាយពាណិជ្ជកម្ម និងសម្រាប់ការផ្ទេរនូវសិទ្ធិកម្មសិទ្ធិបញ្ញាលើសម្ភារៈផ្សាយពាណិជ្ជកម្មដែលបានលើកឡើង។
4.3. ដៃគូសហការសន្យាមិនចម្លង ដោយផ្នែកឬទាំងស្រុង នូវការរចនាខាងក្រៅនៃធនធាន និងម៉ាកយីហោរបស់ក្រុមហ៊ុន ឬគេហទំព័រណាមួយដែលមានម៉ាកពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញាដទៃទៀតដែលបានចុះបញ្ជីដោយក្រុមហ៊ុនឡើយ។
4.4. ធនធានរបស់ដៃគូសហការ មិនគួរបង្កើតឱ្យមានការយល់ច្រឡំថា ធនធានទាំងនោះត្រូវបានក្រុមហ៊ុន និងម៉ាកយីហោគ្រប់គ្រងដោយផ្ទាល់នោះទេ។
4.5. ដៃគូសហការពុំមានសិទ្ធិក្នុងការប្រើប្រាស់ឡូហ្គោ ក្រាហ្វិក និងសម្ភារៈផ្សព្វផ្សាយទីផ្សាររបស់ក្រុមហ៊ុន ដោយគ្មានការយល់ព្រមពីតំណាងរបស់ក្រុមហ៊ុនឡើយ លើកលែងតែសម្ភារៈផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុនបានផ្ដល់ជូនស្ថិតក្រោមកម្មវិធីដៃគូសហការនេះ។
4.6. ដៃគូសហការមិនត្រូវចុះឈ្មោះ ឬប្រើឈ្មោះម៉ាកយីហោ ឬឈ្មោះណាមួយដែលស្រដៀងគ្នានឹងម៉ាកយីហោនេះ រហូតបង្កឱ្យមានការភាន់ច្រឡំ ឬប្រើឈ្មោះរបស់ម៉ាកយីហោដទៃដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ជាផ្នែកនៃអាសយដ្ឋាន (ដូម៉េន) របស់គេហទំព័រ ទំព័រផ្ទៃក្នុង ឬកម្មវិធីឧបករណ៍ចល័តរបស់ដៃគូសហការឡើយ។ ចំណុចនេះរួមបញ្ចូលនូវការប្រើប្រាស់ឈ្មោះណាមួយដែលមានម៉ាកពាណិជ្ជកម្មទាំងស្រុងឬដោយផ្នែក ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ឬដែលអាចមានការភាន់ច្រឡំនឹងម៉ាកពាណិជ្ជកម្មដែលបានលើកឡើង។ ក្នុងករណីនោះ ដៃគូសហការទទួលស្គាលសិទ្ធិរបស់ក្រុមហ៊ុនក្នុងការកំណត់ពីលទ្ធភាពដែលអាចមានការភាន់ច្រឡំនោះ។
4.7. ដៃគូសហការមិនត្រូវមានសិទ្ធិក្នុងការទិញ/ចុះឈ្មោះ/ប្រើប្រាស់ពាក្យគន្លឹះ សំណួរស្វែងរក មេតាថេក ឬព័ត៌មានកំណត់អត្តសញ្ញាណដទៃផ្សេងទៀត សម្រាប់ប្រើប្រាស់នៅក្នុងម៉ាស៊ីនស្វែងរក គេហទំព័រស្ថាប័ន សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ឬសេវាកម្មស្វែងរក/សេវាកម្មបញ្ជូនបន្តដទៃផ្សេងទៀតដែលមានលក្ខណៈដូចគ្នាបេះបិទ ឬស្រដៀងគ្នាទៅនឹងម៉ាកពាណិជ្ជកម្មណាមួយពាក់ព័ន្ធនឹងក្រុមហ៊ុន ឬម៉ាកយីហោដទៃផ្សេងទៀតណាមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឡើយ។
4.8. ដៃគូសហការ ពុំមានសិទ្ធិក្នុងការបង្កើតទំព័រ និង/ឬគ្រុបនៅលើបណ្ដាញសង្គមណាមួយ (រួមមានជាអាទិ៍ Facebook, Twitter ។ល។) ដែលអាចនាំឱ្យមានការយល់ច្រឡំថាជាទំព័រ ឬគ្រុបដែលពាក់ព័ន្ធនឹងក្រុមហ៊ុន។
ដៃគូសហការក៏យល់ស្របមិនបង្កើតឬចែកចាយកម្មវិធីឧបករណ៍ចល័ត ឬកម្មវិធីគេហទំព័រ ឬគេហទំព័រ ដែលអាចមានការយល់ច្រលំថាជាកម្មវិធី ឬគេហទំព័រដែលពាក់ព័ន្ធព័ន្ធនឹងម៉ាកយីហោនិង/ឬក្រុមហ៊ុន។
4.9. ក្នុងករណីដែលមានការបំពានលើកថាខណ្ឌ 4.1-4.8 នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការគិតពិចារណាលើលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះឡើងវិញ។
5. សកម្មភាពត្រូវបានហាមឃាត់
5.1. ដៃគូសហការសន្យាធ្វើសកម្មភាពក្នុងនាមខ្លួនឯងផ្ទាល់ និងមិនត្រូវដាក់សម្ភារៈផ្សាយពាណិជ្ជកម្ម ឬចែកចាយសម្ភារៈផ្សាយពាណិជ្ជកម្មជំនួសមុខឱ្យអ្នកគ្រប់គ្រង អ្នកចាត់ការ ឬនិយោជិកដទៃផ្សេងទៀតរបស់ក្រុមហ៊ុន និងកម្មវិធីដៃគូសហការឡើយ។
5.2. ដៃគូសហការមិនត្រូវទាក់ទងអតិថិជនសក្ដានុពលក្នុងលក្ខណៈណាមួយដែលអាចនឹងបង្កជាការប្រកួតប្រជែងរវាងដៃគូសហការនិងក្រុមហ៊ុន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគេហទំព័រនេះ ឬគេហទំព័រផ្សេងៗទៀតឡើយ។
5.3. សម្ភារៈផ្សាយពាណិជ្ជកម្មមិនអាចដាក់ ឬចែកចាយនៅក្នុងទម្រង់ដូចខាងក្រោមឡើយ៖
- សារឥតបានការ ដូចជា ការផ្ញើសារដែលមិនចង់បានក្នុងចំនួនច្រើនលើសលប់ ដោយពុំមានការយល់ព្រមពីអ្នកទទួលសារជាមុន
- ការផ្សាយពាណិជ្ជកម្មតាមបរិបទដោយមានការយោងទៅលើម៉ាកយីហោរបស់ក្រុមហ៊ុន
- ការចុចពីក្រោម ដូចជា ការផ្សាយពាណិជ្ជកម្មតាមអនឡាញដែលបើកថេបឬផ្ទាំងវីនដូផ្សាយពាណិជ្ជកម្មថ្មីដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធីរុករក បន្ទាប់ពីអ្នកប្រើប្រាស់ចុចលើទំព័រមួយ ដោយពុំមានការយល់ព្រមជាក់លាក់ពីអ្នកប្រើប្រាស់
- ផុសពីក្រោម ដូចជា ផ្ទាំងវីនដូផ្សាយពាណិជ្ជកម្មដែលលេចឡើងដោយស្វ័យប្រវត្តិនៅខាងក្រោមផ្ទាំងវីនដូកម្មវិធីរុករកកំពុងដំណើរការ ដោយពុំមានបង្អាក់ដល់សកម្មភាពរបស់អ្នកប្រើប្រាស់ ប៉ុន្តែបន្តស្ថិតនៅលើផ្ទាំងអេក្រង់រហូតដល់ធ្វើការបិទដោយដៃ។
5.4. ដៃគូសហការយល់ស្របថា ខ្លួននឹងមិនផ្ដល់ជូន ឬផ្ដល់ការលើកទឹកចិត្ត (ជាហិរញ្ញវត្ថុ ឬជាអ្វីផ្សេងទៀត) ទៅឱ្យអ្នកប្រើប្រាស់ថ្មីដែលមានសក្ដានុពល សម្រាប់ធ្វើការចុះឈ្មោះ ធ្វើការដាក់ប្រាក់ ឬចាត់វិធានការណាមួយ ដោយពុំមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនដោយមិនរាប់បញ្ចូលកម្មវិធីផ្សាយពាណិជ្ជកម្មស្ដង់ដាដែលក្រុមហ៊ុនអាចនឹងផ្ដល់ជូនម្ដងម្កាល តាមរយៈកម្មវិធីដៃគូសហការនេះ។
5.5. ដៃគូសហការត្រូវបានហាមឃាត់មិនឱ្យប្រើតំណភ្ជាប់ណែនាំបន្ត ដើម្បីធ្វើការចុះឈ្មោះគណនីអតិថិជនផ្ទាល់ខ្លួននៅលើធនធានរបស់ក្រុមហ៊ុនឡើយ រួមទាំងហាមឃាត់មិនឱ្យសមគំនិតជាមួយភាគីដែលពាក់ព័ន្ធនឹងផលប្រយោជន៍ដទៃផ្សេងទៀតផងដែរ។
5.6. ដៃគូសហការត្រូវបានហាមឃាត់មិនឱ្យប្រើយុទ្ធសាស្រ្តខូឃីស៍ក្លែងក្លាយ ដូចជា៖
- បើកធនធានរបស់ក្រុមហ៊ុននៅក្នុងកម្មវិធីអាយហ្រ្វេមដែលមានប្រវែងអង្កត់ស្មើសូន្យ ឬនៅក្នុងតំបន់ដែលមើលមិនឃើញ។
- ការប្រើប្រាស់ថេកស៍ អក្សរខូឃីស៍ ឬសកម្មភាពស្រដៀងគ្នាដទៃផ្សេងទៀត ដែលមានគោលបំណងក្នុងការទទួលបានប្រាក់កម្រៃជើងសា។
5.7. ការប្រើប្រាស់លំហូរចូលមើលគេហទំព័រដែលមានលក្ខណៈបោកប្រាស់ ត្រូវបានហាមឃាត់ជាដាច់ខាត។ សកម្មភាពណាមួយរបស់ដៃគូសហការដែលពាក់ព័ន្ធនឹងការទាក់ទាញលំហូរចូលមើលគេហទំព័រដែលមានលក្ខណៈបោកប្រាស់ នឹងត្រូវចាត់ទុកជាការបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយនឹងនាំឱ្យមានផលប៉ះពាល់ដូចមានចែងក្នុងកថាខណ្ឌ 7.4 នៃកិច្ចព្រមព្រៀងនេះ។
6. ព័ត៌មានសម្ងាត់
6.1. ក្នុងអំឡុងរយៈពេលសុពលភាពនៃកិច្ចព្រមព្រៀងនេះ ដៃគូសហការអាចនឹងទទួលបានព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងអាជីវកម្មរបស់ក្រុមហ៊ុន ប្រតិបត្តិការ បច្ចេកវិទ្យា និងកម្មវិធីដៃគូសហការ (រួមមាន ប្រាក់កម្រៃជើងសា និងប្រាក់ទូទាត់ដទៃផ្សេងទៀតដែលស្រដៀងគ្នានេះ ដែលដៃគូសហការទទួលបានតាមរយៈកម្មវិធីដៃគូសហការនេះ)។
6.2. ដៃគូសហការយល់ព្រមមិនបញ្ចេញព័ត៌មាន ឬចែកចាយព័ត៌មានសម្ងាត់ណាមួយទៅកាន់ភាគីទីបីដោយពុំមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនឡើយ។ ដៃគូសហការត្រូវប្រើប្រាស់ព័ត៌មានសម្ងាត់តែក្នុងគោលបំណងដើម្បីសម្រេចនូវកម្មវត្ថុនៃកិច្ចព្រមព្រៀងនេះប៉ុណ្ណោះ។ កាតព្វកិច្ចរបស់ដៃគូសហការពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់នេះ ត្រូវបន្តមានសុពលភាពដដែល ទោះបីជានៅក្រោយពេលកិច្ចព្រមព្រៀងនេះផុតសុពលភាពក៏ដោយ។
6.3. ក្នុងករណីដែលមានការបំពានលើមាត្រា 6.1 ឬ 6.2 នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនត្រូវមានសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះជាមួយដៃគូសហការ និងអនុវត្តការផាកពិន័យស្របតាមច្បាប់ជាធរមានដែលគ្រប់គ្រងលើការការពារព័ត៌មានសម្ងាត់នេះ។
7. ប្រាក់កម្រៃជើងសា
7.1. កម្រៃជើងសាររបស់ដៃគូសហការ ពុំមានតម្លៃថេរនោះទេ ហើយអាស្រ័យលើប្រាក់ចំណូលដែលក្រុមហ៊ុនទទួលបានពីអ្នកប្រើប្រាស់ថ្មីដែលបានចុះឈ្មោះតាមតំណភ្ជាប់ណែនាំបន្តរបស់ដៃគូសហការ ក៏ដូចជាគុណភាពនៃការចូលមើលគេហទំព័រផងដែរ។
7.2. ចាប់ពីពេលនៃការចុះឈ្មោះជាមួយកម្មវិធីដៃគូសហការនេះ ដៃគូសហការថ្មីនីមួយៗ ទទួលបានប្រាក់កម្រៃជើងសាដែលមានតម្លៃ 20 (ម្ភៃ) ភាគរយនៃប្រាក់ចំណេញសរុបដែលក្រុមហ៊ុនទទួលបានតាមរយៈអ្នកប្រើប្រាស់ថ្មី ដែលដៃគូសហការបានណែនាំមក ក្នុងរយៈពេល 3 (បី) ខែប្រតិទិន ដែលមានគោលបំណងក្នុងការបង្កើនប្រាក់ចំណេញ។ បន្ទាប់ពីរយៈពេល 3 (បី) ខែប្រតិទិន គិតចាប់ពីកាលបរិច្ឆេទនៃការចុះឈ្មោះសម្រាប់កម្មវិធីដៃគូសហការនេះ ចំនួនប្រាក់កម្រៃជើងសា គឺមានចំនួន 15 (ដប់ប្រាំ) ភាគរយនៃប្រាក់ចំណេញសរុបដែលក្រុមហ៊ុនទទួលបានពីអ្នកប្រើប្រាស់ថ្មីដែលដៃគូសហការបានណែនាំមក លើកលែងតែគូភាគីយល់ព្រមចំពោះចំនួនប្រាក់កម្រៃជើងសាខុសៗគ្នាដាច់ដោយឡែកពីគ្នា។
7.3. ប្រសិនបើដៃគូសហការពុំទាក់ទាញអ្នកប្រើប្រាស់ថ្មីយ៉ាងតិច 3 (បី) នាក់ក្នុងរយៈពេល 3 (បី) ខែប្រតិទិនជាប់ៗគ្នាទេ នោះក្រុមហ៊ុនមានសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ កាត់បន្ថយប្រាក់កម្រៃជើងសា ផ្អាកគណនីរបស់ដៃគូសហការនៅក្នុងកម្មវិធីដៃគូសហការ ឬបញ្ចប់កិច្ចព្រមព្រៀងនេះជាមួយដៃគូសហការជាឯកតោភាគី។
7.4. តាមសិទ្ធិសម្រេចរបស់ខ្លួន ក្រុមហ៊ុនមានសិទ្ធិធ្វើការផ្ទៀងផ្ទាត់សកម្មភាពរបស់ដៃគូសហការសម្រាប់សញ្ញានៃការចូលមើលគេហទំព័រដែលមានលក្ខណៈក្លែងក្លាយ។ រយៈពេលនៃការផ្ទៀងផ្ទាត់នេះ មិនអាចលើសពី 90 ថ្ងៃបានឡើយ។ ក្នុងអំឡុងរយៈពេលនៃការផ្ទៀងផ្ទាត់នេះ ការបើកប្រាក់កម្រៃជើងសាទៅឱ្យដៃគូសហការ នឹងត្រូវពន្យារពេល។ ការចាប់បានថាមានលំហូរចូលមើលគេហទំព័រដែលមានលក្ខណៈក្លែងក្លាយពីខាងដៃគូសហការ ត្រូវចាត់ទុកជាការបំពានកិច្ចព្រមព្រៀងនេះ ហើយអាចនឹងនាំទៅដល់ការកែប្រែលក្ខខណ្ឌនៃការទូទាត់ប្រាក់កម្រៃជើងសា ក៏ដូចជានាំឱ្យមានផលប៉ះពាល់ដទៃផ្សេងទៀតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យ ប្រាក់ចំណូលណាមួយដែលរកបានដោយសារការចូលមើលគេហទំព័រដែលមានលក្ខណៈក្លែងក្លាយនេះ នឹងមិនត្រូវគិតបញ្ចូលនោះទេ នៅពេលធ្វើការគណនាប្រាក់កម្រៃជើងសារបស់ដៃគូសហការ។ ក្រុមហ៊ុនក៏រក្សាសិទ្ធិក្នុងការកាត់ចំនួនទឹកប្រាក់ណាមួយពីប្រាក់ដែលបានទូទាត់រួចពីមុនទៅឱ្យដៃគូសហការ ដែលពាក់ព័ន្ធនឹងការចូលមើលគេហទំព័រដែលមានលក្ខណៈក្លែងក្លាយ ដោយកាត់ចេញពីប្រាក់ទូទាត់សម្រាប់ប្រាក់កម្រៃជើងសានៅថ្ងៃអនាគតផងដែរ។
8. ការបើកប្រាក់កម្រៃជើងសា
8.1. ប្រាក់កម្រៃជើងសាត្រូវទូទាត់រៀងរាល់មួយសប្ដាហ៍ម្ដង នៅរាល់ថ្ងៃអង្គារ ហើយវាគ្របដណ្ដប់តែលើរយៈពេលចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ កាលពីសប្ដាហ៍មុនប៉ុណ្ណោះ ប្រសិនបើបានបំពេញតាមលក្ខខណ្ឌដូចខាងក្រោមនេះ៖
- ដៃគូសហការបានយល់ព្រមពីលើកមុនចំពោះព័ត៌មានលម្អិតទូទាត់ប្រាក់កម្រៃជើងសាជាមួយអ្នកចាត់ការរបស់ក្រុមហ៊ុន
- ប្រាក់កម្រៃជើងសានោះលើសពីចំនួនប្រាក់ទូទាត់សងអតិបរមាចំនួន $30.00 (សាមសិបដុល្លារអាមេរិក) ហើយដៃគូសហការបានទាក់ទាញអ្នកប្រើប្រាស់ថ្មីច្រើនជាង 4 នាក់។
ប្រាក់កម្រៃជើងសាដែលមានសម្រាប់ការដកប្រាក់ ត្រូវធ្វើការគណនាផ្អែកលើព្រឹត្តិការណ៍ដែលបានទូទាត់សងពេញលេញនៅពេលនៃបើកប្រាក់ឱ្យ។ ប្រាក់កម្រៃជើងសាពីព្រឹត្តិការណ៍ដែលមិនទាន់បានទូទាត់ នឹងត្រូវទូទាត់ទៅឱ្យដៃគូសហការ នៅពេលដែលការទូទាត់ប្រាក់នោះបានបញ្ចប់។
ប្រសិនបើមិនបំពេញតាមលក្ខខណ្ឌនៃប្រាក់ទូទាត់សងទេ នោះប្រាក់កម្រៃជើងសានឹងត្រូវបូកបង្គរដោយស្វ័យប្រវត្តិទៅកាន់រយៈពេលបន្ទាប់ (រួមទាំងសមតុល្យអវិជ្ជមានណាមួយផងដែរ)។
8.2. ក្រុមហ៊ុនមានសិទ្ធិក្នុងកាត់ទុកប្រាក់ទូទាត់សងទៅឱ្យដៃគូសហការ ក្នុងករណីមានបញ្ហាផ្នែកបច្ចេកទេសដែលមើលមិនឃើញជាមុននៅក្នុងកម្មវិធីដៃគូសហការ ឬប្រសិនបើតម្រូវឱ្យមានការផ្ទៀងផ្ទាត់លើដៃគូសហការ ឬធនធានរបស់ដៃគូសហការ ដើម្បីធានានូវអនុលោមភាពជាមួយនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
8.3. ក្រុមហ៊ុនរក្សាសិទ្ធិផ្ដាច់មុខនិងតែមួយគត់ក្នុងការគណនានិងធ្វើការទូទាត់ប្រាក់ទៅកាន់ដៃគូសហការនៅក្នុងរូបិយប័ណ្ណដូចគ្នានឹងប្រាក់ចំណូលដែលក្រុមហ៊ុនរកបានពីអ្នកប្រើប្រាស់ថ្មីដែលដៃគូសហការបានណែនាំមក។
9. ទំនួលខុសត្រូវរបស់គូភាគី
9.1. ដៃគូសហការត្រូវទទួលខុសត្រូវផ្ដាច់មុខនិងទាំងស្រុងលើដំណើរការ និងមាតិកានៃធនធានរបស់ដៃគូសហការ។ ប្រសិនបើដៃគូសហការបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ និងច្បាប់ដែលត្រូវអនុវត្តតាម នោះក្រុមហ៊ុនមានសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះជាឯកតោភាគី ដោយពុំមានបង់ប្រាក់កម្រៃជើងសាឡើយ រួមទាំងប្រាក់កម្រៃជើងសាណាមួយដែលបានគណនាមុនកាលបរិច្ឆេទបញ្ចប់កិច្ចព្រមព្រៀងនេះផងដែរ។
9.2. ដៃគូសហការសន្យាសងសំណងទៅក្រុមហ៊ុនវិញសម្រាប់ការខាតបង់ណាមួយ រួមទាំងថ្លៃចំណាយផ្លូវច្បាប់ ដោយកើតឡើងដោយសារការទាមទាររបស់ភាគីទីបី ដែលបង្កឡើងដោយការបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដោយដៃគូសហការ។
9.3. ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការខាតបង់ដោយប្រយោលណាមួយឡើយ រួមទាំងផលប្រយោជន៍ដែលខាតបង់ ឬការបាត់បង់កេរ្តិ៍ឈ្មោះ បង្កឡើងដោយដៃគូសហការដោយសារការបំពានលើកិច្ចព្រមព្រៀងនេះ ឬចំណាត់ការណាមួយដែលក្រុមហ៊ុនអនុវត្តនៅក្រោមកម្មវិធីដៃគូសហការនេះ។ ក្រុមហ៊ុនមិនទទួលខុសត្រូវ៖
– ចំពោះភាគីទីបីសម្រាប់ការបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដោយដៃគូសហការឡើយ
– ការបាត់បង់ទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់ដៃគូសហការ និង/ឬការផ្ទេរទិន្នន័យនោះទៅកាន់ភាគីទីបី
– សម្រាប់ការទាមទាររបស់ភាគីទីបីពាក់ព័ន្ធនឹងសកម្មភាពនានានៃធនធានរបស់ដៃគូសហការ និង/ឬការដាក់សម្ភារៈផ្សាយពាណិជ្ជកម្ម
9.4. ក្រុមហ៊ុនមិនផ្ដល់ការអះអាង ឬការធានាតាមរយៈការសន្មតណាមួយពាក់ព័ន្ធនឹងកម្មវិធីដៃគូសហការ សម្ភារៈផ្សាយពាណិជ្ជកម្ម ឬធនធានរបស់ក្រុមហ៊ុនឡើយ រួមមានជាអាទិ៍ ការធានានូវភាពស័ក្តិសមសម្រាប់គោលបំណងជាក់លាក់ណាមួយ គុណភាពខាងផ្នែកពាណិជ្ជកម្ម ភាពស្របច្បាប់ ឬការមិនបំពានលើសិទ្ធិជាដើម។ ក្រុមហ៊ុនក៏មិនធានាចំពោះដំណើរការដែលគ្មានភាពរអាក់រអួល ឬគ្មានកំហុសនៃធនធានរបស់ក្រុមហ៊ុននោះដែរ ហេតុដូច្នេះ ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះផលប៉ះពាល់ណាមួយបង្កឡើងដោយការរំខាន ឬកំហុសផ្សេងៗនៅក្នុងដំណើរការរបស់ពួកគេឡើយ។
9.5. ក្រុមហ៊ុនពុំផ្ដល់ការធានា ការអះអាង ឬកាតព្វកិច្ចណាមួយពាក់ព័ន្ធនឹងចំនួនប្រាក់កម្រៃជើងសាដែលដៃគូសហការអាចនឹងទទួលបានដោយសារការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីដៃគូសហការនេះឡើយ។ ចំនួនប្រាក់កម្រៃជើងសាអាស្រ័យលើកត្តាជាច្រើន រួមមានជាអាទិ៍ កម្រិតសកម្មភាពរបស់អ្នកប្រើប្រាស់ថ្មីដែលដៃគូសហការបានណែនាំ និងអនុលោមភាពទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដោយដៃគូសហការ។
9.6. ចំនួនទឹកប្រាក់អតិបរមាដែលក្រុមហ៊ុនអាចទូទាត់ឱ្យក្នុងករណីដែលមានបណ្ដឹង ការទាមទារ ឬការខូចខាតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ គឺកំណត់ត្រឹមចំនួនប្រាក់កម្រៃជើងសាដែលបានទូទាត់ទៅឱ្យដៃគូសហការនៅក្នុងខែនោះ មុនពេលដែលមានការទាមទារនោះ។
10. គោលការណ៍ដោះស្រាយវិវាទ
10.1. វិវាទ និងការខ្វែងគំនិតគ្នាណាមួយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ត្រូវធ្វើការដោះស្រាយតាមរយៈការចរចាគ្នា។ ក្នុងករណីដែលមានវិវាទ ដៃគូសហការអាចផ្ញើអ៊ីមែលពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមផ្ដល់ជំនួយគាំទ្ររបស់កម្មវិធីដៃគូសហការ ដោយប្រើអាសយដ្ឋានអ៊ីមែលដែលផ្ដល់ជូនដោយគេហទំព័ររបស់កម្មវិធីដៃគូសហការ ដោយរួមបញ្ចូលខ្លឹមសារលម្អិតនៃវិវាទនោះផងដែរ។
10.2. ក្រុមហ៊ុនមានសិទ្ធិក្នុងការបដិសេធមិនពិចារណាពាក្យបណ្ដឹង ប្រសិនបើ៖
- ដៃគូសហការខកខានមិនបានផ្ដល់ភស្តុតាងនៃការមិនបំពាន
- ពាក្យបណ្ដឹងមានពាក្យប្រមាថ ការជំរុញឱ្យមានអំពើហិង្សា ឬការចោទប្រកាន់មិនត្រឹមត្រូវ ដែលសកម្មភាពមានលក្ខណៈបែបនេះពីខាងដៃគូសហការប ត្រូវបានចាត់ទុកជាការបំពានលើកិច្ចព្រមព្រៀងនេះ។
10.3. រយៈពេលសម្រាប់ការពិចារលើពាក្យបណ្ដឹង មានរយៈពេល 14 (ដប់បួន) ថ្ងៃធ្វើការ គិតចាប់ពីពេលដែលទទួលបានពាក្យបណ្ដឹងនោះ។
10.4. សេចក្ដីសម្រេចដែលធ្វើឡើងដោយក្រុមហ៊ុន គឺជាសេចក្ដីសម្រេចចុងក្រោយ និងមិនមានការត្រួតពិនិត្យឡើងវិញនោះទេ។ ក្រុមហ៊ុនរក្សាសិទ្ធិមិនពិចារណាលើពាក្យបណ្ដឹងណាមួយ។
លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ត្រូវចាត់ទុកថាបានទទួលយកដោយដៃគូសហការ គិតចាប់ពីពេលដែលពួកគេបានចុះឈ្មោះសម្រាប់កម្មវិធីដៃគូសហការនេះ។ ដៃគូសហការសន្យាអានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដោយយកចិត្តទុកដាក់ មុនពេលធ្វើការចុះឈ្មោះ។