honeycombshoneycombshoneycombshoneycombshoneycombshoneycombshoneycombshoneycombshoneycombshoneycombs
គោលនយោបាយ ខូឃី

COOKIES

ព័ត៌មានដែលរក្សាទុកនៅលើឧបករណ៍របស់អ្នក

នៅពេលចូលទៅប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ យើងខ្ញុំនឹងអាចរក្សាទុកព័ត៌មានរបស់អ្នកនៅលើឧបករណ៍របស់អ្នក ដោយមានការយល់ព្រមពីអ្នក។ ព័ត៌មាននេះត្រូវគេហៅថា “cookies” ដែលជាហ្វាល់អក្សរតូចៗ ដែលមានអក្សរនិងលេខ សម្រាប់កត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នក។ Cookies ត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នក នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ នៅពេលកំពុងចូលទៅមើលគេហទំព័រ និងទំព័រអនឡាញរបស់យើងខ្ញុំ។

យើងខ្ញុំក៏ប្រើប្រាស់វត្ថុរួមគ្នាក្នុងបណ្ដាញ ឬ “flash cookies” ផងដែរ។ “Flash cookies” គឺមានលក្ខណៈស្រដៀងគ្នានឹង cookies កម្មវិធីរុករកដែរ។ cookiesទាំងនោះ ជួយឱ្យយើងខ្ញុំ ចាំបានថាអ្នកធ្លាប់បាន ចូលទៅមើលគេហទំព័ររបស់យើង។

ទាំង cookies និងflash cookies សុទ្ធតែមិនអាចចូលទៅប្រើប្រាស់ឧបករណ៍ ឬប្រើប្រាស់ព័ត៌មាននៅលើកុំព្យូទ័ររបស់អ្នកបានឡើយ។

យើងខ្ញុំគ្រាន់តែប្រើ cookies និង “flash cookies” ដើម្បីធ្វើការគ្រប់គ្រងតាមដានប៉ុណ្ណោះ។

យើងខ្ញុំគ្រាន់តែប្រើវិធីសាស្រ្តទាំងនេះ ដើម្បីតាមដានលោកអ្នកក្នុងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ដើម្បីកត់ត្រាពីចំណង់ចំណូលចិត្តរបស់អ្នកប៉ុណ្ណោះ។

Cookies ជួយយើងខ្ញុំក្នុងការតាមដានការចូលទៅមើលទំព័ររបស់យើងខ្ញុំ លើកកម្ពស់សេវាកម្មរបស់យើងខ្ញុំ ធ្វើឱ្យការចូលទៅប្រើប្រាស់សេវាកម្មកាន់តែងាយស្រួល និងបង្កើនចំណាប់អារម្មណ៍របស់អ្នកលើសេវាកម្មរបស់យើងខ្ញុំ។

យើងខ្ញុំប្រើប្រាស់ flash cookies និង cookies ដទៃផ្សេងទៀត ដើម្បីជួយយើងខ្ញុំក្នុងការបង្ហាញការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ និងត្រូវចំគោលដៅជាងមុនជូនអ្នក។

COOKIES ដែលចាំបាច់បំផុត

Cookies ដែលចាំបាច់បំផុត ត្រូវបានប្រើប្រាស់ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្វែងរកនៅលើគេហទំព័រ និងប្រើប្រាស់មុខងារពិសេសរបស់គេហទំព័រនោះ ដូចជា ការចូលទៅកាន់កន្លែងដែលមានសុវត្ថិភាពនៅលើគេហទំព័រ ឬការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាដើម។ បើគ្មាន cookies ទាំងនេះទេ អ្នកមុខជាមិនអាចប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំបានដោយងាយស្រួល និងមានប្រសិទ្ធភាពបានឡើយ។

ដំណើរការនៃការចុះឈ្មោះ

Cookies ទាំងនេះនឹងរក្សាទុកព័ត៌មានដែលប្រមូលបានក្នុងអំឡុងពេលនៃការចុះឈ្មោះរបស់អ្នក ហើយនឹងអនុញ្ញាតឱ្យយើងខ្ញុំបានស្គាល់ថា អ្នកគឺជាអតិថិជនម្នាក់ ព្រមទាំងផ្ដល់ជូនអ្នកនូវសេវាកម្មដែលអ្នកត្រូវការ។ យើងខ្ញុំក៏អាចនឹងប្រើប្រាស់ទិន្នន័យនេះដើម្បីស្វែងយល់ឱ្យបានប្រសើរជាងនេះអំពីចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្តតាមអនឡាញរបស់អ្នក និងធ្វើការកែលម្អការចូលទៅមើលផ្លេតហ្វមរបស់យើងខ្ញុំ និងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំជាបន្តបន្ទាប់ផងដែរ។

គេហទំព័ររបស់យើងខ្ញុំ

យើងខ្ញុំប្រើប្រាស់ cookies ដើម្បីប្រមូលព័ត៌មានសម្រាប់អ្នកចូលទៅមើលគេហទំព័ររបស់យើងខ្ញុំ។

ម៉ាស៊ីនមេរបស់យើងខ្ញុំ ប្រើប្រាស់ cookies ចំនួនបីប្រភេទខុសគ្នា។

  • Cookies «ផ្អែកទៅតាមពេល»៖ Cookie ប្រភេទនេះត្រូវបានដាក់បញ្ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលដែលអ្នកចូលទៅមើលគេហទំព័ររបស់យើងខ្ញុំតែប៉ុណ្ណោះ។ Cookie ផ្អែកទៅតាមពេល ជួយអ្នកឱ្យស្វែងរកគេហទំព័ររបស់យើងខ្ញុំបានកាន់តែឆាប់រហ័ស ហើយប្រសិនបើអ្នកជាអតិថិជនដែលបានចុះឈ្មោះរួច នោះវានឹងជួយយើងខ្ញុំឱ្យផ្ដល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងអ្នកជូនដល់អ្នកបានកាន់តែច្រើន។ Cookie នេះ ផុតកំណត់ដោយស្វ័យប្រវត្តិ នៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក។
  • Cookies «អចិន្រ្តៃយ៍»៖ Cookie ប្រភេទនេះ នឹងស្ថិតនៅក្នុងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលកំណត់សម្រាប់ cookie នីមួយៗ។ Flash cookies ក៏ជាប្រភេទ cookies អចិន្រ្តៃយ៍ដែរ។
  • Cookies «វិភាគ»៖ Cookies ប្រភេទនេះ អនុញ្ញាតឱ្យយើងខ្ញុំស្គាល់ និងរាប់ចំនួនដងនៃការចូលទៅមើលគេហទំព័ររបស់យើងខ្ញុំ និងដឹងពីរបៀបដែលអ្នកប្រើប្រើសេវាម្មរបស់យើងខ្ញុំ។ ចំណុចនេះជួយឱ្យយើងខ្ញុំកែលម្អដំណើរការគេហទំព័ររបស់យើងខ្ញុំ ឧទាហរណ៍ តាមរយៈការធានាថា អ្នកអាចឡុកចូលប្រព័ន្ធ និងស្វែងរកអ្វីដែលអ្នកកំពុងចង់ស្វែងរកនោះ បានយ៉ាងងាយស្រួល។

អ្នកធ្វើការសម្រេចចិត្ត ហើយអ្នកតែងមានជម្រើសថាតើត្រូវទទួលយក ឬបដិសេធ cookies ទាំងនេះជានិច្ច។

កម្មវិធីរុករករបស់គេហទំព័រភាគច្រើនទទួលយក cookies ដោយស្វ័យប្រវត្តិ ប៉ុន្តែប្រសិនបើអ្នកចង់ អ្នកអាចធ្វើការផ្លាស់ប្ដូរការកំណត់នៅលើកម្មវិធីរុករករបស់អ្នកបាន ដើម្បីធ្វើការគ្រប់គ្រងលើ cookies របស់អ្នក។

អ្នកអាចប្រើប្រាស់កម្មវិធីរុករករបស់គេហទំព័ររបស់អ្នកដើម្បី៖

  • លុប cookies ទាំងអស់
  • ប្លុក cookies ទាំងអស់
  • អនុញ្ញាត cookies ទាំងអស់
  • ប្លុក cookies ភាគីទីបី
  • លុប cookies ទាំងអស់នៅពេលបិទកម្មវិធីរុករក
  • បើកផ្នែក «រុករកលក្ខណៈសម្ងាត់/អនាមិក (incognito)» ដែលអនុញ្ញាតឱ្យអ្នកឆែកមើលអ៊ីនធឺណិតដោយពុំរក្សាទុកទិន្នន័យនៅខាងក្នុងគេហទំព័រ
  • ដំឡើង add-ons និង plug-ins ដើម្បីបង្កើនជម្រើសកម្មវិធីរុករក។

តើខ្ញុំអាចស្វែងរកព័ត៌មានអំពីការគ្រប់គ្រង cookies នៅកន្លែងណា?

FLASH COOKIES

អ្នកអាចប្ដូរការកំណត់ Flash Player បាន ដើម្បីបង្ការការប្រើប្រាស់ flash cookies។ ផ្នែកគ្រប់គ្រងការកំណត់របស់ Flash Player របស់អ្នក អនុញ្ញាតឱ្យអ្នកគ្រប់គ្រងចំណង់ចំណូលចិត្តរបស់អ្នកបាន។

ប្រសិនបើអ្នកជ្រើសរើសបដិសេធ cookies ទាំងអស់នៅក្នុងកម្មវិធីរុករករបស់អ្នក នោះអ្នកនឹងមិនអាចប្រើប្រាស់មុខងារ និងសេវាកម្មមួយចំនួននៅលើគេហទំព័ររបស់យើងខ្ញុំបានឡើយ ហើយសេវាកម្មមួយចំនួន នឹងមិនដំណើរការបានត្រឹមត្រូវទេ ឧទាហរណ៍ យើងខ្ញុំមិនអាចរក្សាទុកភាសានៅលើផ្ទាំងអេក្រង់ដែលអ្នកបានជ្រើសរើសឡើយ។